Cctimesw1140xh150cm copy

ពលរដ្ឋជិត ៣ពាន់គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ បានទទួលអំណោចពីរដ្ឋាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ប្រជាពលរដ្ឋចំនួន ២៨៧៤ គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកជីក្រែង កាលពីថ្ងៃទី១៩ តុលា ទទួលបានស្បៀងបម្រុងទុកមាន គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល។

គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង នាព្រឹកថ្ងៃទី១៩ តុលា បានរៀបចំប្រគល់ស្បៀងបម្រុងទុកមាន គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ចំនួន ២៨៧៤ គ្រួសារ នៅក្នុងស្រុកជីក្រែង ខេត្ដសៀមរាប។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកជំនន់សរុបចំនួន ២៨៧៤ គ្រួសារ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល និងទទួលបានគ្រាប់ពូជស្រូវមានចំនួន១២១គ្រួសារ សម្រាប់ពួកគាត់យកទៅដំាស្រូវស្តារឡើងវិញក្នុងអំឡុងពេលទឹកកំពុង ស្រកជាបណ្តើរៗនេះ។

លោក ពៅ ប៊ុនធឿន បន្ដថា នៅក្នុងភូមិសាស្រ្ដស្រុកជីក្រែង ចាប់ពីថ្ងៃទី ២៣ កញ្ញា រហូតដល់ថ្ងៃទី១៧ តុលា បានរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចមានចំនួន១២ឃុំ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន ២៧២០គ្រួសារ កុមារលង់ទឹកស្លាប់ចំនួន ០២នាក់ លិចលំនៅដ្ឋានកម្រិតស្រាលចំនួន១៧២គ្រួសារ។

ទន្ទឹមនិងនោះ ក៏មានការលិចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនបណ្ដាលឱ្យខូចខាតប្រវែង ២៣១៦ម៉ែត្រ ដំណាំស្រូវរងផលប៉ះពាល់ចំនួន ២,៧៧៩ហិកតា និងខូចខាតចំនួន ១៣៥ហិកតា ក្នុងនោះតម្រូវការស្ដាដាំដុះឡើងវិញចំនួន ៥២ហិកតាស្មើនឹង ១២១ គ្រួសារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង