
អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែងរកការវាយប្រហារជាច្រើនជាច្រើនជាប់ៗគ្នាដោយការវាយប្រហារមានទាំងដោយមីស៊ីលផង នឹងការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងផងដែរដោយសារកងកម្លាំងរុស្សី។ ប្រទេសអ៊ុយក្រែនរងការវាយប្រហារជាច្រើនដងជាប់ៗគ្នាក្រោយពីប្រទេសនេះបានវាយប្រហារកម្ទេចស្ពានគ្រីមេរបស់ប្រទេសរុស្សី។ ក្រោយពីការវាយប្រហារមេដឹកនាំរុស្សី ពូទីន បានប្រកាសថ្កោលទោសនឹងឆ្លើយតបភ្លាមៗ។
បើតាមសាក្សីបានឲ្យដឹងថាមីស៊ីលជាច្រើនគ្រាប់ និងសូម្បីតែយន្តហោះដ្រូនបានវាយប្រហារក្រុងគៀវទាំងព្រឹកព្រលឹម។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតរបស់អ៊ុយក្រែនក៏បាននិយាយផងដែរថាយន្តហោះដ្រូនបានបើកបុកអគាររដ្ឋបាលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលរដ្ឋអ៊ុយក្រែន Ukrenergo ។
អភិបាលក្រុងគៀវ លោក Vitali Klitschko បាននិយាយថា សាកសពជនរងគ្រោះម្នាក់ត្រូវបានស្រង់ចេញពីគំនរបាក់បែក ដែលការផ្ទុះបានកើតឡើងនៅកណ្តាលទីក្រុង ដោយមនុស្សមួយចំនួនទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលការងារជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់រងគ្រោះ៕