ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៨ តុលានេះ បានប្រកាសប្រើប្រាស់រយៈពេលចំនួន៥ថ្ងៃ៤យប់ចុះទៅពិនិត្យខេត្តចំនួន៤ ដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។នេះបើតាមការចុះផ្សាយរបស់សម្តេច ហ៊ុន សែន។
បើតាមសម្តេច ហ៊ុន សែន បានថ្លែងថា "បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០តុលាខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀមរាប បន្ទាយមានជ័យបាត់ដំបងនិងពោធិសាត់ដោយប្រើពេល៥ថ្ងៃ៤យប់។ដំណើរទៅលើកនេះសំខាន់ជួបនិងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។"
សម្តេច ហ៊ុន សែន បានអះអាងថា ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមានASEAN.G20.APEC ក្នុងខែវិច្ចកាខាងមុខ៕