Yearendyearend1140x150

ចិនផ្តល់ជំនួយជាច្រើនដល់ពលរដ្ឋប៉ាគីស្ថានដែលរងគ្រោះដោយសារទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាព៖ XINHUA

ប៉ាគីស្ថាន៖ តង់ដែលផ្តល់ដោយប្រទេសចិនដល់ផ្ទះអ្នកផ្លាស់ទីលំនៅនៅប្រទេសប៉ាគីស្ថានដែលរងគ្រោះដោយទឹកជំនន់កំពុងជួយផ្តល់សុវត្ថិភាព និងទីជំរកដល់គ្រួសារដែលរងផលប៉ះពាល់ ដោយមានការផ្គត់ផ្គង់ជំនួយ ជាច្រើនសម្រាប់ពលរដ្ឋប៉ាគីស្ថានជាច្រើនរយគ្រួសារ។

ពលរដ្ឋប៉ាគីស្ថានអះអាងថា តង់ដែលធន់នឹងទឹក និងធន់នឹងកំដៅ មានខ្យល់ចេញចូលបានល្អ ក៏ជាឧទាហរណ៍ដ៏សំខាន់នៃមិត្តភាព "ដែកថែប" ដែលមានស្រាប់រវាងចិន និងប៉ាគីស្ថាន ដូចដែលត្រូវបានសាទរពីមុនដោយមន្ត្រីនៃប្រទេសទាំងពីរ។

យោងតាមទិន្នន័យចុងក្រោយបំផុតពីរដ្ឋបាលគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) ចំនួនអ្នកស្លាប់សរុបពីភ្លៀងមូសុងដែលបានវាយប្រហារប្រទេសចាប់តាំងពីពាក់កណ្តាលខែមិថុនាមកពេលនេះបានឡើងដល់ ១,៦៩៦នាក់ ខណៈមនុស្សជាង ៣៣ លាននាក់បានរងផលប៉ះពាល់ជារួម។ ខេត្ត Sindh ភាគអាគ្នេយ៍របស់ប្រទេសគឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដោយមានមនុស្សជាង ៣០ម៉ឺននាក់ជាងបច្ចុប្បន្នកំពុងរស់នៅក្នុងជំរុំភៀសខ្លួន។

ប្រទេសចិនបានពង្រីកការជួយដល់ប្រទេសជិតខាងដែលរងគ្រោះដោយគ្រោះមហន្តរាយ ហើយបានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ តង់ទីមួយសម្រាប់ជំនួយទឹកជំនន់ និងគ្រោះមហន្តរាយបានមកដល់អាកាសយានដ្ឋាន Karachi នៅចុងខែសីហា ខណៈដែលជំនួយថ្មីមួយទៀតរបស់ចិនបានទៅដល់កំពង់ផែ Karachi តាមសមុទ្រកាលពីថ្ងៃចន្ទ។

នៅក្នុងស្រុក Badin នៃខេត្ត Sindh តង់ដែលបរិច្ចាគដោយប្រទេសចិនត្រូវបានសាងសង់ទៅជា "Tent City" ដែលទាក់ទាញអ្នករស់នៅជាមួយគ្នា និងធានានូវតម្រូវការជាមូលដ្ឋានរបស់មនុស្សអាចបំពេញបាន។ អ្នកភូមិក្នុងតំបន់ត្រូវបានគេមើលឃើញកំពុងរង់ចាំជាជួរដើម្បីទទួលបានថ្នាំដោយឥតគិតថ្លៃរួមនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។

លោក Syed Ali Haider shah Bukhari ដែលជានាយកអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកបានគូសបញ្ជាក់ថា«ខ្ញុំមិនស្រួលខ្លួនទេ ហើយខ្ញុំត្រូវលេបថ្នាំមួយចំនួន ខ្ញុំក៏បានមុងមួយថ្នាំផង អ្វីៗបានធូរស្បើយហើយ ហើយពួកខ្ញុំមានស្បៀងអាហារ និងរបស់ចាំបាច់ យើងបានចងមុងនឹងបង្គោលឈើដើម្បីសម្រាក»។ លោកបន្តថា ពលរដ្ឋប៉ាគីស្ថានពិតជាអរគុណដល់ប្រទេសចិនខ្លាំងមែនទែនដែលបានជួយជ្រោមជ្រែងជួយដល់ប្រទេសរបស់លោក។

លោក Noor Ahmad មន្ត្រីរដ្ឋាភិបាល និងជាអ្នកទទួលបន្ទុកជំរុំក៏បានសាទរចំពោះការគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិន ហើយបាននិយាយថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំងនេះ។ លោក Ahmad បន្តថា«យើងបានផ្លាស់ប្តូរពួកគេមកទីនេះទៅកន្លែងដែលមានសុវត្ថិភាពជាងមុន គ្រប់សម្ភារៈបរិក្ខារមូលដ្ឋាន តម្រូវការជីវភាពប្រចាំថ្ងៃត្រូវបានផ្តល់ជូនពួកគេ អាហារ ទឹកស្អាត គ្រឿងបរិក្ខារសុខភាពដូចដែលយើងបានឃើញ យើងក៏បានបង្កើតសាលា Tent City នៅទីនេះដែរ។ ដូចដែលអ្នកបានឃើញហើយ តង់ទាំងនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាលចិន។ ប្រទេសចិនគឺជាខ្សែជីវិតមួយរបស់ប្រទេសប៉ាគីស្ថាន។ នៅពេលណាដែលមានគ្រោះមហន្តរាយបានវាយប្រហារប៉ាគីស្ថាន ប្រជាជនចិន រដ្ឋាភិបាលចិន តែងតែជួយប្រជាជនប៉ាគីស្ថាន។ យើងពិតជាដឹងគុណខ្លាំងណាស់។ ហើយយើងបង្ហាញពីការដឹងគុណចំពោះប្រជាជនចិន។ យើងសង្ឃឹមថាជំនួយ និងការគាំទ្រនេះនឹងបន្តនាពេលខាងមុខផងដែរ ពីព្រោះមិត្តភាពរបស់ចិន និងប៉ាគីស្ថានគឺជាគំរូ។

គួរបញ្ជាក់ថា ប្រទេសចិនបានផ្តល់ជំនួយជាច្រើនដល់ប្រទេសប៉ាគីស្ថានចាប់តាំងពីទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសនេះ។ នៅចុងខែកញ្ញា ជំនួយរួមមានតង់សរុបចំនួន ១៣,០០០ ប្រអប់អាហារសម្រន់ចំនួន ១,០០០ និងភួយចំនួន ១០,០០០ បានមកដល់តាមផ្លូវអាកាស ខណៈដែលបន្លែដែលបានបរិច្ចាគជាង ២០០ តោនក៏បានទៅដល់តំបន់រងគ្រោះផងដែរ។ សម្ភារជំនួយសង្គ្រោះគ្រោះមហន្តរាយបន្ថែមទៀតក៏គ្រោងនឹងមកដល់កំពង់ផែ Karachi នៅថ្ងៃសៅរ៍ និងថ្ងៃអង្គារខាងមុខនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង