Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

តុលាការថៃសម្រេចថាលោក ប្រាយុទ្ធ មិនលើសកំណត់៨ឆ្នាំកាន់តំណែងជានាយករដ្ឋមន្ត្រី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញានេះ បានចេញសេចក្តីសម្រេចថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មិនលើសពីរយៈពេល ៨ឆ្នាំ ដែលអនុញ្ញាតឲ្យនៅក្នុងមុខតំណែងជានាយករដ្ឋមន្ត្រីនោះទេ ដោយបានត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់លោក ពីការព្យួររយៈពេលប្រាំសប្តាហ៍។

តុលាការថៃបានប្រកាសសេចក្តីសម្រេចរបស់ខ្លួន នៅក្នុងសំណុំរឿងដែលប្តឹងដោយគណបក្សភឿថៃ ដែលបានស្វែងរកភាពច្បាស់លាស់ថា តើពេលវេលារបស់លោក ប្រាយុទ្ធ ចាន់អូចា ជាមេដឹកនាំរបបយោធាដែលត្រូវបានបង្កើតឡើង បន្ទាប់ពីរដ្ឋប្រហារដែលលោកបានដឹកនាំកាលពីប្រាំបីឆ្នាំមុន គួរតែរាប់បញ្ចូលក្នុងចំនួនសរុបរបស់លោក។

ការសម្រេចចិត្តនេះ នឹងក្លាយជាការជំរុញមួយដែលលោក ប្រាយុទ្ធ សម្រាប់ពេលវេលាជានាយករដ្ឋមន្ត្រីត្រូវបានហ៊ុមព័ទ្ធដោយការប៉ុនប៉ងដកតំណែងលោក រួមទាំងការប្រមាថសភាចំនួនបួន ករណីជម្លោះផលប្រយោជន៍ និងការតវ៉ាធំៗដែលប្រឈមនឹងការដឹកនាំរបស់លោក និងរបបរាជានិយម។

ទាក់ទងនឹងករណីនេះ គណបក្សភឿថៃ និងអ្នកនាំពាក្យរដ្ឋាភិបាលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើដាច់ដោយឡែកពីគ្នាសម្រាប់ការធ្វើអត្ថាធិប្បាយលើសេចក្តីសម្រេចកាលពីថ្ងៃសុក្រនោះទេ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោក ប្រាយុទ្ធ បានប្រកែកថា ការកាន់តំណែងរបស់លោកបានចាប់ផ្តើមនៅពេលដែលរដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ២០១៧ ខណៈពេលដែលអ្នកផ្សេងទៀតថាវាបានចាប់ផ្តើមបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩។

សូមបញ្ជាក់ថា ការសម្រេចរបស់តុលាការមានន័យថា លោក ប្រាយុទ្ធ អាចនៅជានាយករដ្ឋមន្ត្រីរហូតដល់ ឆ្នាំ ២០២៥ ប្រសិនបើជាប់ឆ្នោតឡើងវិញ។ ការបោះឆ្នោតនឹងត្រូវធ្វើឡើង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំក្រោយនេះ បើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង