681 ezgif.com resize
Swift cc time

ភាពយន្តចម្រៀង"ជីវិតក្មេងវត្ត"ជាស្នាដៃនិពន្ធរបស់សម្តេច ហ៊ុន សែន ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" គឺជាស្នាដៃនិពន្ធរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។“ជីវិតក្មេងវត្ត” ជាភាពយន្តចម្រៀងដែលពោរពេញទៅដោយការតស៊ូ ព្យាយាមអំណត់អត់ធន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ដើម្បីក្រេបយកចំណេះវិជ្ជារបស់សម្តេច កាលពីវ័យកុមារភាព។

ភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" ត្រូវបានបើកសម្ពោធទស្សនាជាផ្លូវការនៅថ្ងៃទី២៨កញ្ញានេះ។ ភាពយន្តចម្រៀងផលិតដោយសមាគមសិល្បករខ្មែរ និងដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង។ ក្នុងនោះក៏មានការចូលរួមសម្តែងពីសិល្បៈករ សិល្បៈការិនី ទាំងក្មេងចាស់ ដែលសុទ្ធសឹងជាអ្នកមានជំនាញក្នុងការសម្តែងផងដែរ។

សូមជម្រាបថា កម្មវិធីបើកសម្ពោធជាផ្លូវការនូវភាពយន្តចម្រៀង ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង ១០:០០ នាទីតទៅ នៅអគារ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, បាយ័ន, ហង្សមាស, PNN, អប្សរា, ប៉ុស្តិ៍លេខ៥, អាស៊ីអាគ្នេយ៍, CTN, ប៉ុស្តិ៍ លេខ ៩, ប៉ុស្តិ៍លេខ ៣, Town, Fresh News និង Page Samdech Techo Hun Sen, Cambodian Prime Minister។ 


Khcct banner

អត្ថបទទាក់ទង