
ក្រុងដាណាង៖ ព្យុះទីហ្វុង Noru បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាមកាលនាព្រឹកថ្ងៃពុធ នេះដោយបាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ខណៈដែលមនុស្សរាប់សែននាក់បានភៀសខ្លួននៅក្នុងទីជម្រក។
បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថានៅទីក្រុង Danang ដែលជាទីក្រុងធំជាងគេទី ៣ របស់វៀតណាម អគារខ្ពស់ៗ ត្រូវបានខ្យល់ព្យុះដ៏ខ្លាំងដែលបានបណ្តាលឲ្យដួលរលំដើមឈើ និងរហែកដំបូលផ្ទះ នៅទូទាំងតំបន់កណ្តាលបូករួមទាំងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំត្រូវបានរាយការណ៍ថែមទៀតផង។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបាននិយាយថា "ទីតាំងនៃមជ្ឈមណ្ឌលរបស់ព្យុះទីហ្វុងនៅម៉ោង ៤ ព្រឹកម៉ោងនាថ្ងៃពុធនេះ ស្ថិតនៅចន្លោះទីក្រុង Danang និង Quang Nam" ដោយបន្ថែមល្បឿនខ្យល់គឺពី ១០៣ គីឡូម៉ែត្រក្នុងមួយម៉ោងទៅ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង។
មនុស្សជាង ២០០,០០០ នាក់នៅក្នុងប្រទេសវៀតណាមបានជ្រកកោននៅក្នុងជម្រកមួយយប់ បន្ទាប់ពីអ្នកព្យាករណ៍បានព្យាករណ៍ថាព្យុះនេះនឹងជាព្យុះដ៏ធំបំផុតមួយដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ក្រសួងការពារជាតិបានចល័តទាហានប្រហែល ៤០.០០០ នាក់ និងសមាជិកកងជីវពល ២០០.០០០ នាក់ បំពាក់ដោយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។
ស្ទើរតែពាក់កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមត្រូវបានបិទ សាលារៀន និងការិយាល័យនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុងដាណាង ត្រូវបានបិទ ហើយអ្នកស្រុកបានប្រញាប់ប្រញាល់ស្វែងរកទីដែលមានសុវត្ថិភាពជាបណ្តោះអាសន្ន។ ផ្នែកកណ្តាលនៃផ្លូវហាយវេដែលតភ្ជាប់ទីក្រុងហាណូយនៅភាគខាងជើងជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញនៅភាគខាងត្បូងក៏ត្រូវបានបិទផងដែរ៕