Cctimesw1140xh150cm copy

សម្តេចហ៊ុន សែន ចូលរួមព្រួយបារម្ភជាមួយរដ្ឋាភិបាលចិន ក្រោយក្រុងប៉េកាំងឆ្លងកូវីដ-១៩ថ្មី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយលោក ស៊ីជិងភីង ក្នុងដំណើរទស្សកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិនកន្លងទៅ។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០នេះ បានសម្តែងការចូលរួមក្តីព្រួយបារម្ភជាមួយរដ្ឋាភិបាលចិន ដោយចាត់ទុកសុខទុក្ខរបស់ប្រទេសចិនក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានថ្លែងថា “នៅទីក្រុងប៉េកាំងប្រទេសចិនចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះគឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ ព្រោះសុខទុក្ខរបស់ប្រទេសចិនក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ”។

គួរបញ្ជាក់ថា អ្នកនាំពាក្យគណៈកម្មការសុខាភិបាលក្រុងប៉េកាំង លោក កាវ សៀវជីន នៅក្នុងសន្នីសិទ្ធកាសែតព្រឹកថ្ងៃ១៥នេះ បានអោយដឹងថា ម្សិលមិញនៅទីក្រុងប៉េកាំង មានមនុស្ស ៧៦៤៩៩នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលវិជ្ជមានមានចំនួន ៥៩នាក់ ។

ក្រោយមានការផ្ទុះ មន្ត្រី និងបុគ្គលិកពាក់ព័ន្ធ៣រូបនៅតំបន់ហ្វឹងថាយទីក្រុងប៉េកាំងត្រូវបានបញ្ចប់តំណែងដោយសារតែមានការធ្វេសប្រហែស និងខ្វះទំនួលខុសត្រូវលើកិច្ចការបង្ការ និង គ្រប់គ្រងជំងឺកូវីដ១៩ ។

សម្រាប់នៅប្រទេសកម្ពុជា សម្តេចហ៊ុន សែន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។ ទីកន្លែងសំខាន់ៗមួយចំនួនដូចជាការិយាល័យធ្វើការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានាត្រូវមានទឹកអាល់កុល ចឹល នឹងម៉ាសសម្រាប់ពាក់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់។ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ សូមខលទៅលេខ ១១៥ ហើយសូមសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង