Swift cc time

ជប៉ុនរងគ្រោះដោយសារព្យុះ Nanmadol វាយប្រហារតំបន់ជាច្រើនមិនធ្លាប់មាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទឹក​ហូរ​តាម​ទន្លេ Sendai ក្រោយ​ព្យុះ​ទីហ្វុង Nanmadol ក្នុង​ខេត្ត Isa ខេត្ត Kagoshima នាថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ AFP

តូក្យូ៖ ព្យុះទីហ្វុង Nanmadol បានបោកបក់ភាគខាងលិចប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និង ខ្យល់បក់បោកខ្លាំងនាថ្ងៃចន្ទនេះ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលជើងហោះហើរ ប្រតិបត្តិការរថភ្លើង នឹងធ្វើឱ្យមនុស្សជាង ៣០០,០០០ គ្រួសារគ្មានថាមពលប្រើប្រាស់។

អាជ្ញាធរបានព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដី ខណៈដែលព្យុះទីហ្វុងទី ១៤ នៃរដូវកាលនេះបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសជប៉ុនខាងមុខនេះ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្លៀងរហូតដល់ ៤០០ មីលីម៉ែត្រ ត្រូវបានគេរំពឹងថានឹងមាននៅក្នុងតំបន់ Tokai ភាគកណ្តាលនៃប្រទេសជប៉ុន ដែលជាតំបន់ឧស្សាហកម្មរបស់ប្រទេសនេះ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។ មន្ត្រីទីភ្នាក់ងារបន្តថា "យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះ" ។

ផ្លូវដែក Kyushu Railway ដែលជាប្រតិបត្តិកររថភ្លើងដែលបម្រើដល់កោះ Kyushu ភាគខាងលិចរបស់ប្រទេសជប៉ុន បាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការទាំងអស់សម្រាប់ថ្ងៃច័ន្ទ ខណៈដែលក្រុមហ៊ុន Japan Airlines និង ANA Holdings បានលុបចោលជើងហោះហើរប្រហែល ៨០០សម្រាប់ថ្ងៃនេះ។ ក្រសួងពាណិជ្ជកម្មជប៉ុនបានអះអាងថា គ្រួសារប្រហែល ៣៤០,០០០ ដែលភាគច្រើននៃពួកគេនៅ Kyushu គឺគ្មានអគ្គិសនីប្រើប្រាស់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ៕

Khcct banner

អត្ថបទទាក់ទង