Yearendyearend1140x150

ថៃកំពុងទទួលបានផលចំណេញពីការនាំចេញ«អង្ករ»ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ ការនាំចេញអង្កររបស់ប្រទេសថៃ បានឡើងដល់កម្រិតខ្ពស់ជិត៥ លានតោន ចាប់ពីខែមករាដល់ខែកក្កដានៅឆ្នាំនេះ កើនឡើង ៥៣ ភាគរយបើធៀបនឹងឆ្នាំមុន។ការកើនឡើងខ្ពស់នេះដើមចមដោយសារការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន។

ការនាំចេញអង្កររបស់ប្រទេសថៃនៅឆ្នាំ ២០២២ មានចំនួនសរុប ៧,៥ លានតោន ដែលនឹងដាក់ចំណាត់ថ្នាក់ប្រទេសថៃជាប្រទេសនាំចេញអង្ករធំជាងគេទីពីរក្នុងពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌាដែលបាននាំចេញអង្ករប្រមាណ ១១,២៣ លានតោន ចាប់ពីឆ្នាំ ២០២២។នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលថៃ។

មូលហេតុចម្បងនៃកំណើនការនាំចេញអង្កររបស់ថៃ គឺការធ្លាក់ថ្លៃប្រាក់បាតដែលធ្វើឱ្យតម្លៃអង្ករថៃកាន់តែប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និង ការកើនឡើងនៃតម្រូវការផ្គត់ផ្គង់អង្ករថៃដែលបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។

ប្រព័ន្ធស្បៀងអាហារសកល បាននឹងកំពុងប្រឈមមុខនឹងភាពតានតឹងដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ប្រទេសកំពុងអភិវឌ្ឍន៍ស្ថិតក្នុងតម្រូវការបន្ទាន់នៃស្ថានភាពអន្តរជាតិដែលមានស្ថិរភាព។

រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅរៀងៗខ្លួនជាមួយប្រទេសទួរគី ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិកាលពីខែ កក្កដា ដែលបានអនុញ្ញាតឱ្យមានការនាំចេញអាហារ និង ជីកសិកម្មយ៉ាងច្រើនពីកំពង់ផែសំខាន់ៗចំនួនបីនៅសមុទ្រខ្មៅ គឺ Odessa, Chernomorsk និង Yuzhny ។

ទន្ទឹមនឹងនេះ រុស្ស៊ី និងអង្គការសហប្រជាជាតិ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញការនាំចេញកសិផលរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ដែលជាសញ្ញាសុទិដ្ឋិនិយមសម្រាប់សន្តិសុខស្បៀងរបស់ពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង