Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

AIAបរិច្ចាគថវិកា១ម៉ឺនដុល្លារ ដល់អង្គការផ្កាយសមុទ្រតាមរយៈយុទ្ធនាការលោត

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុទ្ធនាការ «ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ-Jumpstart A Better Life» របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia កាលពីថ្ងៃទី០៧ កញ្ញា បានបញ្ចប់ ជាមួយអ្នកចូលរួមសរុបចំនួន ៣០,០០០ នាក់ និងថវិកាសរុប ១០,០០០ដុល្លារ បានបរិច្ចាគដល់អង្គការផ្កាយសមុទ្រ។

រយៈពេលពេញមួយខែសីហា នៃយុទ្ធនាការ «ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ» នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានបរិច្ចាគថវិកា១០,០០០ដុល្លារ ដល់អង្គការផ្កាយសមុទ្រ។ យុទ្ធនាការនេះ មានអ្នកចូលរួមសរុបចំនួន ៣០,០០០ នាក់ ដែលតួលេខនេះបានបង្កើតកំណត់ត្រាលើប្រភេទ “រូបថតអ្នកចូលរួមលោតច្រើនជាងគេ”។

យុទ្ធនាការ «ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ-Jumpstart A Better Life» រយៈពេលមួយខែកន្លងទៅនេះ បានលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យចាប់ផ្តើមទម្លាប់ល្អថ្មីៗ ដើម្បីអភិវឌ្ឍខ្លួន និងក្លាយជាគំរូដល់ក្រុមគ្រួសារ មិត្តភក្តិ និងសង្គម។

ទន្ទឹមនឹងនេះផងដែរ យុទ្ធនាការនេះបានចាប់ដៃគូជាមួយអង្គការ ផ្កាយសុមទ្រ ដើម្បីជួយកុមារកម្ពុជាដែលប្រទះបញ្ហាជីវភាពបានទទួលការសិក្សា ឬបន្តការសិក្សារបស់ពួកគេឡើងវិញ។ បន្ថែមពីនេះទៀត កម្មវិធីបរិច្ចាគនេះ នឹងរួមបញ្ចូលទាំងការគាំទ្រផ្នែកចំណីអាហាររូបត្ថម្ភ ថ្នាក់ពន្លឿនពិសេស ឯកសណ្ឋាន ឧបករណ៍ IT ព្រមទាំងផ្តល់ជំនួយដល់គ្រួសាររបស់កុមារទាំងនោះផងដែរ។

គួរបញ្ជាក់ថា ដើម្បីថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសរបស់អ្នកចូលរួមទាំងអស់ក្នុងការបង្កើតស្នាមញញឹមដល់កុមារ និងសមិទ្ធិផលនៃការបង្កើតកំណត់ត្រានេះ AIA Cambodia បានប្រើរូបថតរបស់ទាំងអស់ដើម្បីផ្គុំចេញជារូបសិល្បៈ «ស្នាមញញឹមនៃក្តីសង្ឃឹម»៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង