681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ចង់ឃើញអាស៊ានសហការគ្នាដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងឱកាសដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាន កម្ពុជា ចង់ឃើញតំបន់អាស៊ាន ក៏ដូចជា សកលលោកទាំងមូល មានសុខសន្តិភាព, ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គ ការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយម ដែលមានការចូល រួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយ សន្តិវិធី ជាមួយនឹងស្មារតីបើកចំហ, យោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក។

ថ្លែងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងគ្រប់ទម្រង់ និង គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងនយោបាយ ជាមួយ ប្រទេសជាមិត្ត, ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និង តំបន់ ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមពីនេះ សម្តេច ក៏បានលើកទឹកចិត្តឱ្យ អាស៊ានមានការពិភាក្សាដោយ ត្រង់ទៅត្រង់មក ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក ដើម្បីអាចទទួលបានលទ្ធផលជា ផ្លែផ្កាដ៏ពិតប្រាកដ និងបង្ហាញឱ្យសកលលោកឃើញពីឆន្ទៈក្នុងការបន្តពង្រឹងភាពជាអ្នក ដឹកនាំ និងភាពជាដៃគូរបស់អាស៊ាន ដោយយកការសន្ទនាដោយសន្តិវិធីជាយន្តការដោះ ស្រាយបញ្ហា ទោះបីស្ថិតនៅក្នុងបរិការណ៍មួយដែលច្របូកច្របល់ និងមានការធ្លាក់ចុះនៃ ការជឿទុកចិត្តគ្នាទៅវិញទៅមក៕


Khcct banner

អត្ថបទទាក់ទង