Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សម្តេច ហេង សំរិន ទៅបំពេញទស្សនកិច្ចនៅវៀតណាម និង ឡាវ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ចាកចេញពីកម្ពុជាទៅវៀតណាម និង ឡាវ នៅថ្ងៃទី ១២ កញ្គា ឆ្នាំ២០២២។ 

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន នៅថ្ងៃទី ១២ កញ្ញានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅវៀតណាម និងឡាវ តាមជើងយន្តហោះពិសេស។ក្នុងដំណើរទស្សនកិច្ចនោះ សម្តេចនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃប្រទេសវៀតណាម និង ឡាវ។

ក្នុងទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។សម្តេចនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម និង ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលរដ្ឋ និង បក្សវៀតណាមមួយចំនួនទៀត។

នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា សម្តេច ហេង សំរិន នឹងបន្តដំណើរទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជានីតិប្រតិបត្តិនៃកម្ពុជា វៀតណាម និង ឡាវឱ្យកាន់តែស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ។

សមាសភាពគណៈប្រតិភូអមដំណើរ លោកជំទាវ ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ឈាង វុន ឯកឧត្តម ឡូយ សុផាត ឯកឧត្តម សួស យ៉ារ៉ា លោកជំទាវ និន សាផុន ឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម សន សារ៉ាណា ឯកឧត្តម លី ឆេង លោកជំទាវ ដួង វណ្ណា និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង