Yearendyearend1140x150

ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យខេត្តរ៉ាក់យ៉ងជន់លិចជាខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រ៉ាយ៉ង៖ តំបន់ និងផ្ទះជាច្រើនខ្នងក្នុងខេត្តរ៉ាយ៉ុង ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗកាលពីថ្ងៃពុធ ដែលបណ្តាលឱ្យប្រជាពលរដ្ឋក្នុងតំបន់ត្រូវជម្លៀសចេញភ្លាមៗ។

មន្ត្រីនៃអង្គភាពសង្គ្រោះបន្ទាន់លេខ៩ មកពីខេត្តចាន់ថាបុរី និងរ៉ាយ៉ុង ត្រូវបានដាក់ពង្រាយដើម្បីជម្លៀសគ្រួសារដែលជាប់គាំងលើដំបូលផ្ទះរបស់ពួកគេ បន្ទាប់ពីព្យាយាមគេចពីទឹកជំនន់ ខណៈម៉ាស៊ីនបូមទឹកជាច្រើនត្រូវបានដាក់ប្រចាំការ ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធលូក្នុងក្រុង។

ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលខេត្ត រ៉ាក់យ៉ង បានទៅដល់ផ្លូវសំខាន់ៗក្នុងខេត្តដែលត្រូវបានជន់លិច ដើម្បីពិនិត្យការខូចខាត។ គេបានរកឃើញថាផ្ទៃផ្លូវមួយចំនួនត្រូវបានប្រេះបែក និងក្រឡាប់ជាច្រើនកន្លែងនៅលើផ្លូវសុខុមវិត ដែលធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរ។

ដោយឡែកផ្លូវផ្សេងទៀតក៏ត្រូវបានពិនិត្យ និងជួសជុលផងដែរ ខណៈដែលស្ថានភាពទឹកជំនន់កំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តពេញមួយសប្តាហ៍ មន្រ្តីថៃក៏បានប្រកាសឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្នបន្ថែមទៀតដោយសារជំនន់ទឹកភ្លៀងអាចនឹងបន្តវាយប្រហារខេត្តមួយចំនួនទៀតថែមទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង