Yearendyearend1140x150

ចិនបន្តជួយសង្រ្គោះ«ពលរដ្ឋពីការរញ្ជួយដី»ខណៈអ្នកស្លាប់បានកើនដល់៧៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖សមត្ថកិច្ចចិននៅក្នុងខេត្តស៊ីឈួនបានបន្តប្រឹងប្រែងការជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដោសាររញ្ជួយដីបន្ថែមទៀត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រ បានវាយប្រហារ ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្ស៧៤នាក់ស្លាប់ នឹងជាច្រើនរយពាន់ទៀតត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។

បើតាមមន្រ្តីចិននៅក្នុងខេត្តស៊ីឈួនបានឲ្យដឹងថា មនុស្សសរុបចំនួន ៧៤ នាក់ត្រូវបានស្លាប់ និង ៣៥ នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារខេត្តស៊ីឈួនកាលពីថ្ងៃច័ន្ទ។ ទាហានជាង ២,៧០០ នាក់ និងអ្នកពន្លត់អគ្គីភ័យ ១,០០០ នាក់កំពុងធ្វើការ ដើម្បីអនុវត្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ក៏ដូចជាការជម្លៀសអ្នកស្រុកដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីផងដែរ។

ដោយឡែកមនុស្សប្រហែល ២១៦ នាក់ត្រូវបានជាប់គាំងនៅឯកន្លែងទេសចរណ៍ ហៃលូហ្គូ ដែលជាចំណុចកណ្តាលនៃការរញ្ជួយដីដ៏សាហាវនេះ ហើយការជម្លៀសអ្នកទេសចរ ៣០ នាក់ដែលនៅសល់ដោយឧទ្ធម្ភាគចក្រត្រូវបានបញ្ចប់នៅរសៀលថ្ងៃពុធ។ បុគ្គលិកជួយសង្គ្រោះ ក៏ដូចជាកម្មករសំណង់ជាច្រើននាក់ត្រូវបានផ្ទេរពីតំបន់ទេសចរណ៍ ហៃលូហ្គូ ទៅកាន់ទីតាំងមួយក្នុងទីក្រុង Moxi។

ទីស្នាក់ការកណ្តាលសង្គ្រោះនៃ Ganzi បាននិយាយថាខេត្តបានកំណត់ចំណុចកណ្តាលចំនួន ៤១ ដែលបានផ្ទុកអ្នកស្រុកជាង ១០,០០០នាក់ដែលត្រូវបានជម្លៀសដោយពាក់កណ្តាលនៃពួកគេនៅក្នុងទីក្រុង Moxi ។

លោក ស៊ីសៀហ្វាង អ្នកភូមិផ្លាស់ប្តូរទីលំនៅក្នុងតំបន់ ស៊ីមាន បាននិយាយថា "យើងបានទទួលគ្រែ និងភួយពីអ្នកជួយសង្គ្រោះព្រមទាំងទទួលបានថ្នាំសង្កូវផ្សេងៗទៀងផងដែរសម្រាប់ពួកយើង ក្រសួងគ្រប់គ្រងគ្រោះអាសន្នកំពុងធ្វើការជាមួយនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀត ដើម្បីត្រួតពិនិត្យ និងវិនិច្ឆ័យហានិភ័យនៃគ្រោះមហន្តរាយបន្ទាប់បន្សំបន្ថែមទៀត។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិនបានមានប្រសាសន៍ថា "យើងក៏នឹងអនុវត្តការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនៃការរញ្ជួយដីផងដែរ ដើម្បីផ្តល់ការព្រមានទាន់ពេលវេលា និងធានាសុវត្ថិភាពសម្រាប់អ្នកជួយសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេលវេលាបំផុត"។ គណៈកម្មការសុខភាពជាតិ បានដាក់ពង្រាយសមាជិកក្រុមសង្គ្រោះបន្ទាន់ និងអ្នកជំនាញប្រមាណ ២០០នាក់ ដើម្បីជួយក្នុងការងារសង្គ្រោះគ្រោះរញ្ជួយដីផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង