Cctimesw1140xh150cm copy

បក្ស LDP សុំអាជ្ញាធរជួយអន្តរាគមន៍ឱ្យពលរដ្ឋចាកចេញពីដីចម្ការ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋនាំគ្នាចាកចេញពីចម្ការលោក ខឹម វាសនា។

សៀមរាប៖ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) លោក នី ចាន់ពិនិត្យ បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្តសៀមរាប ឲ្យជួយអន្តរាគមន៍ និងចាត់វិធានការចំពោះពលរដ្ឋដែលមកស្នាក់នៅក្នុងចំការរបស់លោកទាំង២ ក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ដោយពុំព្រមចាកចេញទៅវិញ។

យោងតាមលិខិតដែលបានធ្វើឡើងនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ ដែលផ្តិតមេដៃដោយលោក នី ចាន់ពិនិត្យ បានអះអាងថា​ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បានចុះកិច្ចសន្យាជាមួយរដ្ឋបាលខេត្តសៀមរាបឱ្យប្រជាពលរដ្ឋជាអ្នកគាំទ្របក្សស្នាក់នៅក្នុងចម្ការបញ្ចាប់ការជួបជុំគ្នាត្រឹមថ្ងៃទី ៥ កញ្ញា ឆ្នាំ២០២២។ប៉ុន្តែមកដល់ពេលនេះ មានអ្នកគាំទ្រមួយចំនួនមិនព្រមចាកចេញពីចម្ការនោះទេ។

ដូច្នេះលោក នី ចាន់ពិនិត្យ បានស្នើសុំទៅអាជ្ញាធរខេត្តសៀមរាបឲ្យជួយអន្តរាគមន៍ និងចាត់វិធានការចំពោះពលរដ្ឋដែលមកស្នាក់នៅក្នុងចំការរបស់លោកទាំង២ ក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ដោយពុំព្រមចាកចេញទៅវិញ។

គួរបញ្ជាក់ថា លោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរ នៅលើ​ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនា លោកអះអាងថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយអំពាវនាវឲ្យអ្នកដែលគាំទ្រខ្លួនវិលមកជុំគ្នានៅលើដីចម្ការរបស់លោក​នៅក្នុងខេត្តសៀមរាប​ទើបអាចរួចផុតពីគ្រោះមហន្តរាយ។ សំណេរលោក ខឹម វាសនា បានញ៉ាំងឲ្យពលរដ្ឋយ៉ាងហោចណាស់ ១ម៉ឺន៥ពាន់នាក់ បានវេចមុង ភួយ ទៅទីនោះ ខណៈដែលពលករខ្មែរនៅកូរ៉េជាង១ពាន់នាក់ ដែលជាអ្នកគាំទ្រ ក៏ប្រញាប់ប្រញាល់ត្រលប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួន។

ក្រោយពីអាជ្ញាធរ​ខេត្ត​សៀមរាប បាន​ដាក់​កំហិតឲ្យពលរដ្ឋទាំងនោះ ចាកចេញពលរដ្ឋមួយចំនួនបានចាប់ផ្តើម​រៀបចំបង្វិចខោអាវរបស់ខ្លួនចាកចេញពីចម្ការ ពីកន្លែង​ប្រមូល​ផ្តុំ​របស់​លោក ខឹម វាសនា នៅជើងភ្នំគូលែន ខេត្តសៀមរាប ខណៈពលរដ្ឋមួយចំនួនទៀតកំពុងចរចាបន្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង