Yearendyearend1140x150

ប៉ាគីស្ថានកំពុងញាំញីដោយភាពអត់ឃ្លាន និងជំងឺផ្សេងៗដោយសារគ្រោះទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាគីស្ថាន៖ ប្រជាជនប៉ាគីស្ថានមិនត្រឹមតែប្រឈមមុខនឹងការខ្វះខាតការផ្គត់ផ្គង់ប៉ុណ្ណោះទេ ថែមទាំងត្រូវញាំញីដោយភាពអត់ឃ្លាន និងជំងឺឆ្លងផងដែរ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយបានវាយលុកប្រទេសអស់រយៈពេលជាងពីរខែ។ រហូតមកដល់ពេលនេះ មនុស្សសរុបចំនួន ១,៣២៥ នាក់បានស្លាប់នៅក្នុងទឹកជំនន់ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរគ្រប់គ្រងជំងឺជាតិរបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសនេះបានឲ្យដឹងថា ការលំបាកចម្បងមួយក្នុងការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយគឺការខ្វះខាតទីជម្រក ខណៈដែលអ្នកស្រុករាប់សែននាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេដោយសារទឹកជំនន់។ ប្រទេសប៉ាគីស្ថានក៏កំពុងត្រូវការជំនួយយ៉ាងខ្លាំងផងដែរ ដូចជាតង់ អាហារ និងទឹកផឹក។

យោងតាមនាយកដ្ឋានសុខភាពរបស់ប្រទេសប៉ាគីស្ថានបានគូសបញ្ជាក់ថា តំបន់ដែលលិចទឹកឥឡូវនេះគឺជាកន្លែងដែលមានអត្រាខ្ពស់នៃជំងឺរាគរូស គ្រុនចាញ់ ការឆ្លងមេរោគលើស្បែក និងជំងឺផ្លូវដង្ហើមជាដើម។ នៅក្នុងខេត្ត Sindh ដែលរងគ្រោះខ្លាំងជាងគេមាន ករណីជំងឺរាគ និងការឆ្លងមេរោគលើស្បែកច្រើនជាង ១០,០០០ករណី ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ។

លោក Asad Ali ពលរដ្ឋប៉ាគីស្ថានម្នាក់បាននិយាយថា "យើងទទួលខុសត្រូវលើជំរុំចំនួនបី ជាមួយនឹងចំនួនអ្នកជំងឺចាប់ពី ៣០០ ទៅ ៥០០នាក់។លោកបន្តថា ជាទូទៅ អ្នកជំងឺភាគច្រើនគឺជាអ្នកដែលមានជំងឺស្បែក រួមទាំងកន្ទួល និងការឆ្លងមេរោគផ្សិតហើយកុមារជាច្រើនទទួលរងពីជំងឺរលាកពោះវៀន ។

ដោយឡែក ប្រទេសប៉ាគីស្ថាននឹងបង្កើតជំរុំពេទ្យជាង ១,២០០ នៅក្នុងខេត្តដែលរងគ្រោះខ្លាំងដូចជា ប៉ាឡូជីស្ថាន, ខាយបើ, ប៉ាក់តុងវ៉ា និង សិញ ដើម្បីផ្តល់ថ្នាំដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ដោយមិនគិតថ្លៃ នេះបើយោងតាមមន្ទីរសុខាភិបាលប៉ាគីស្ថានបានអះអាងនាថ្ងៃអង្គារនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង