Yearendyearend1140x150
Img 0571

ចិនផ្សព្វផ្សាយពូជដំណាំចំនួន១២៨ប្រភេទ ដើម្បីបង្កើនផលិតកម្មគ្រាប់ធញ្ញជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រសួងកសិកម្ម និង កិច្ចការជនបទរបស់ប្រទេសចិន (MARA) បានប្រកាសពីការចេញផ្សាយពូជដំណាំឈានមុខគេចំនួន ១២៨ ក្នុងការផលិតគ្រាប់ធញ្ញជាតិ និងប្រេងនៅឆ្នាំនេះ ក្នុងគោលបំណងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ទិន្នផលគ្រាប់ធញ្ញជាតិដែលមានស្ថិរភាព និងបង្កើនផលិតកម្ម។

នៅតំបន់ មីទាន នៃខេត្ត ហ្គីចូវ ភាគនិរតីនៃប្រទេសចិន ស្រូវចំនួន ១៣,៣៣៣ ហិកតាកំពុងត្រូវបានប្រមូលផល។ ពូជស្រូវថ្មីដែលបានដាក់បង្ហាញក្នុងឆ្នាំនេះបង្ហាញពីគុណភាពល្អព្រមទាំងវដ្តលូតលាស់ខ្លីជាងពីមុន ដោយស្រូវអង្ករប្រភេទនេះមានគុណភាពល្អ ហើយអាចលក់បានរហូតដល់ ប្រហែល ២.៩ ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាចំនួនពីរដងនៃអង្ករធម្មតា ។

លោកស្រី Zhang Guiju អ្នកភូមិមកពីភូមិមួយបានឲ្យដឹងថា ឆ្នាំនេះ ខេត្ត ជាំងស៊ី ភាគខាងកើតប្រទេសចិនបានបង្កើនការវិនិយោគលើការផ្សព្វផ្សាយពូជស្រូវថ្មី។ លោកស្រីបន្តថា ទីក្រុងណានឆាង បានផ្តោតលើការផ្សព្វផ្សាយពូជស្រូវល្អៗជាច្រើន និងបានអនុវត្តបច្ចេកវិជ្ជាទូលំទូលាយ ដើម្បីបង្កើនសមត្ថភាពធន់ទ្រាំនឹងរងកំដៅធម្មជាតិផ្សេងៗ។ លោកស្រីសង្គត់ធ្ងន់ថាខេត្ត សានស៊ី ភាគខាងជើងប្រទេសចិន ពូជពោតសន្សំសំចៃទឹក និងទិន្នផលខ្ពស់ចំនួន ៤០ ពូជដែលសមរម្យសម្រាប់ការដាំដុះទ្រង់ទ្រាយធំត្រូវបានជ្រើសរើសដោយអាជ្ញាធរក្នុងតំបន់។

លោក Fan Yunbing អ្នកផលិតគ្រាប់ធញ្ញជាតិនៅ សាងយិន បាននិយាយថា "ពោតមានគ្រាប់ធំៗ និងពោរពេញដោយគ្រាប់ធញ្ញជាតិកំពុងតែដុះជាច្រើនក្នុងចំការរបស់លោក។ លោកបន្តថាទិន្នផលក្នុងមួយ ហិកតាត្រូវបានគេរំពឹងថានឹងខ្ពស់ជាង ១៥ ភាគរយកាលពីឆ្នាំមុន ។ នៅតំបន់ ហ្វាន់ឈាំង នៃខេត្ត ហឺបៃ ភាគខាងជើងប្រទេសចិន ដំណាំស្រូវចំនួន ៨,០០០ ហិកតាកំពុងត្រូវបានប្រមូលផល។

នៅឆ្នាំនេះ រដ្ឋាភិបាលក្នុងតំបន់បានផ្សព្វផ្សាយពូជស្រូវសាលីថ្មី ជាមួយនឹងវិធីសាស្រ្តកសិកម្មថ្មី ដោយបង្កើនទិន្នផលក្នុងមួយម៉ែតដល់ជាង ៧០០ គីឡូក្រាម។ នាពេលបច្ចុប្បន្ននេះ ដំណាំជាង ៩៦ ភាគរយដែលបានដាំនៅក្នុងប្រទេសចិនជាពូជល្អដែលបានជ្រើសរើសដែលមានអត្រារួមចំណែកច្រើនជាង៤៧ ភាគរយចំពោះទិន្នផលក្នុងមួយហិកតា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង