Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ពលរដ្ឋប្រមាណ៥ពាន់នាក់បានចាកចេញពីចំការម្រេចលោក ខឹម វាសនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋបោះតង់ក្នុងចម្ការលោក ខឹម វាសនា។

សៀមរាប៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ៥ពាន់នាក់ បានចាកចេញទៅលំនៅឋានរបស់ពួកគាត់ ពីការប្រមូលផ្ដុំគ្នានៅភ្នំគូលេន នៃចំការម្រេចរបស់លោក ខឹម វាសនា ប្រធានគណបក្សអិលឌីភី។នេះបើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ក្រោយពីមានកិច្ចសន្យាបញ្ជប់ជួលដីជាមួយម្ចាស់ដីជួល ដែលជាសមាជិកគណបក្សនិងតំណាងលោក ខឹម វាសនា កន្លងមក ប្រជាពលរដ្ឋដែលប្រមូលជុំគ្នានោះ ពួកគាត់បានចាកចេញមានការកើនឡើងជាបន្ដបន្ទាប់ ដែលអាចប៉ាន់ប្រមាណប្រហែល៥ពាន់នាក់ បើគិតចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២នេះ ។លោកបានបន្ដថា ការចាកចេញទៅលំនៅឋានវិញនេះ ភាគច្រើនជាមនុស្សចាស់ កូនក្មេង ពួកគាត់បានស្នាក់នៅយូរថ្ងៃ បណ្ដាលឱ្យផល់ប៉ះពាល់ដល់សុខភាពផងដែរ។

បើតាមលោក ឃឹម ហ្វីណង់ ប្រជាពលរដ្ឋដែលបានចាកចេញខ្លះចេញជាលក្ខណៈគ្រួសារ ដោយមិនឱ្យមានអ្នកចូលថ្មីនោះទេអាជ្ញាធរបានត្រៀមរថយន្ដជាច្រើនគ្រឿង រួមមានរថយន្ដសាលាខេត្ដសៀមរាប រថយន្ដយោធាយោធភូមិភាគទី៤ និងយោធាកងពលធំអន្ដរាគមន៍លេខ២ សម្រាប់ដឹកអ្នកដែលចង់ជិះ និងគ្មានលទ្ធភាពជិះរថយន្ដឈ្នួល ឬមធ្យោបាយឈ្នួលផ្សេងៗត្រឡប់ទៅផ្ទះវិញ។

តែយ៉ាងណា អាជ្ញាធរខេត្តបានទុករយៈពេល៥ថ្ងៃដល់ប្រជាពលរដ្ឋ ប្រសិនបើមិនចេញទេ អាជ្ញាធរនឹងមានវិធានបន្ថែមទៀត ដោយមានការផ្ដាច់ការចំអិនម្ហូបឱ្យអ្នកប្រមូលផ្ដុំ ផ្ដាច់ការទំនាក់ទំនងតាមវិទ្យុទាក់ទង ហើយនឹងឱ្យរុះរើរោងដោយខ្លួនឯង ព្រោះម្ចាស់ដីឈ្មោះ នី ចាន់ពិនិត្យ ជាសមាជិកគណបក្សអិលឌីភីផង និងជាម្ចាស់ដីជួលផង បានយល់ព្រមផ្ដិតមេដៃបញ្ជប់ការជួលឱ្យការប្រមូលផ្ដុំគ្នាដោយខុសច្បាប់នេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានប្រមូលផ្ដុំគ្នាតាមការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យនេះមានជាងមួយម៉ឺននាក់ ស្ថិតនៅលើផ្ទៃដីចំនួន១២ហិកតា និងស្ថិតនៅលើ២៥ជិតជើងភ្នំគូលែន ព្រមទាំងបោះតង់នៅរាយប៉ាយជាច្រើនកន្លែងទៀត ក្នុងស្រុកបន្ទាយស្រីខេត្ដសៀមរាប។

ក្រោយពីមានការចេញលិខិតផ្អាកការប្រមូលផ្ដុំកាលពីថ្ងៃទី៣០ខែសីហាកន្លងមក អាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចចម្រុះមានកម្លាំងនគរបាល កងរាជអាវុធហត្ថនិងទាហានផង នៅលើដងផ្លូវខាងមុខកន្លែងប្រមូលផ្ដុំ ដើម្បីរារាំងអ្នកនាំចូលចំណីអាហារ ឬទំនិញផ្សេងទៅលក់នៅតំបន់ជួបជុំទៀត។ប៉ុន្ដែយ៉ាងនេះក្ដី អាជ្ញាធរបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាតាមការឃោសនាខុសច្បាប់របស់លោក ខឹម វាសនា នោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង