
ភ្នំពេញ៖ លោកបណ្ឌិត Francis Fukuyama ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និង អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃសកលវិទ្យាល័យ Standford សហរដ្ឋអាម៉េរិក។លោកបានសរសេរសៀវភៅជាច្រើន ហើយសៀវភៅថ្មីមួយរបស់លោកដែលមានចំណងជើងថា Political Order and Political Decay មានន័យថា សណ្តាប់ធ្នាប់នយោបាយ និងការពុកផុយនៃរបបនយោបាយ និង អំពីវិបត្តិនយោបាយនៅអ៊ុយក្រែន និងហ្សកហ្ស៊ី។
លោក Francis Fukuyama សង្កត់ធ្ងន់លើអត្តសញ្ញាណនយោបាយ (megalothymia) ដែលអ្នកនយោបាយមានមហិច្ចតាចង់ឱ្យគេទទួលស្គាល់ថា ខ្លួនអស្ចារ្យជាងគេ។ លោកបន្ថែមទៀតថា ការទាមទារឱ្យមានការទទួលស្គាល់អត្តសញ្ញាណថាខ្លួនខ្លាំងជាងគេ គឺជាទស្សនទានមេដែលបង្រួបបង្រួមភាគច្រើនអ្វីដែលកំពង់កើតឡើងនៅក្នុងនយោបាយពិភពលោកសព្វថ្ងៃ។ ប្រមុខបក្សមួយ ដែលមើលឃើញបរាជ័យរបស់បក្សនយោបាយខ្លួន បានប្រែក្លាយខ្លួនជាមេនិកាយសាសនា អូសទាញសកម្មជនឱ្យជឿលើសកម្មភាពអបិយជំនឿគ្មានហេតុផល ដែលអាចហៅថាអត្តសញ្ញាណនយោបាយបែប megalothymia ដែលឱ្យតម្លៃខ្លាំងលើបារមីមេដឹកនាំ អាចនឹងនាំពលសកម្មជនរបស់ខ្លួនធ្លាក់ខ្លួនជាជនរងគ្រោះនៃនយោបាយប្រជាភិថុតបែបនេះ។
បើតាមលោក Francis Fukuyama គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះបក្សនយោបាយដែលគ្មានស្ថាប័នរឹងមាំ គាំទ្រតែអំណាចបុគ្គលជាមេបក្សបែរហមដោយសាវ័កជ្រុលនិយម ជាការគម្រាមកំហែងដល់អ្នកដឹកនាំក្នុងបក្សដទៃទៀតមិនហ៊ានបញ្ចេញមតិ ព្រោះប្រមុខបក្សតាំងខ្លួនជាព្រះបាត់ហើយ។ អ្វីគួរព្រួយបារម្ភចំពោះនយោបាយអត្តសញ្ញាណបែប megalothymia នេះ លោកFrancis Fukuyama លើកឡើងថា វាក៏អាចនាំទៅរកអំណាចផ្តាច់ការហឹង្សានិយម ដែលវាក្យស័ព្វវិទ្យាសាស្ត្រនយោបាយហៅថា ប្រជាហឹង្សា (tyrants)ដូចជា អ៉ីត្លែ មៅ ប៉ុលពតជាដើមបាននាំសង្គមពួកគេទៅរកអំណាចផ្តាច់ការនិងគ្រោះមហន្តរាយ។