
កម្ពុជា៖ ស្លាកសញ្ញា“ឃ្មុំព្រៃ”ធានាឱ្យអ្នកប្រើប្រាស់នូវ ទឹកឃ្មុំព្រៃដែលប្រមូលផលប្រកបដោយនិរន្តរភាព ដែលមិនមានជាតិគីមី មានអនាម័យ និងអាចដឹងថាឃ្មុំនោះមកពីខេត្តណា។ អ្នកប្រមូលទឹកឃ្មុំ ដែលជាសមាជិករបស់សហគ្រាសហគមន៍ទឹកឃ្មុំព្រៃ ដែលអនុលោមតាមគោលការណ៍និងស្តង់ដារ និងប្រើប្រាស់ផ្លាកសញ្ញា «ឃ្មុំព្រៃ» នឹងទទួលបាន តម្លៃខ្ពស់ជាងតំលៃទីផ្សាររហូតដល់ ៣០% ។
គម្រោងUSAIDព្រៃឡង់បៃតង បានផ្តល់ជំនួយដល់អង្គការNTFP-EP ក្នុងការគាំទ្រសមាជិកសហគ្រាសសហគមន៍ទឹកឃ្មុំព្រៃ មកពីខេត្តក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែង អោយទទួលបាននូវវិញ្ញាបនបត្រអនុលោមតាម គោលការណ៍និងស្តង់ដាទឹក «ឃ្មុំព្រៃ»។
វិញ្ញាបនបត្រត្រូវបានប្រគល់ជូនទៅដល់សហគមន៍ទាំងនោះ បន្ទាប់ពីការត្រួតពិនិត្យចំនួនពីរលើកដោយអ្នកជំនាញខាងចិញ្ចឹមឃ្មុំ និងក្រុមសវនកម្ម ដើម្បីផ្ទៀងផ្ទាត់ការអនុវត្ត របស់សមាជិកសហគ្រាសទឹកឃ្មុំព្រៃ លើគោលការណ៍និងស្តង់ដាដែលតម្រូវដោយសហព័ន្ធកម្ពុជាសម្រាប់ការអភិរក្សសត្វឃ្មុំព្រៃ និង ប្រព័ន្ធដែលធានាអោយមានការចូលរួមពីសហគ្រាសទឹកឃ្មុំព្រៃ។

សមាជិកសហគ្រាសទឹកឃ្មុំព្រៃនិមួយៗនឹងអាចធ្វើទីផ្សារទឹកឃ្មុំព្រៃដែលពួកគាត់ប្រមូលបាន ដោយប្រើស្លាកសញ្ញា«ឃ្មុំព្រៃ»។ អ្នកប្រមូលទឹកឃ្មុំ ដែលជាសមាជិករបស់សហគ្រាសហគមន៍ទឹកឃ្មុំព្រៃ ដែលអនុលោមតាមគោលការណ៍និងស្តង់ដារ ហើយប្រើប្រាស់ផ្លាកសញ្ញា “ឃ្មុំព្រៃ” នឹងទទួលបាន តម្លៃខ្ពស់ជាងតំលៃទីផ្សាររហូតដល់ ៣០% ។ ស្លាកសញ្ញា“ឃ្មុំព្រៃ”ធានាជូនអ្នកប្រើប្រាស់នូវ ទឹកឃ្មុំព្រៃដែលប្រមូលផលប្រកបដោយនិរន្តរភាព ដែលមិនមានជាតិគីមី មានអនាម័យ និងអាចដឹងថាឃ្មុំនោះមកពីខេត្តណា។
ទន្ទឹមនឹងនោះ ប្រព័ន្ធគ្រប់គ្រងគុណភាព និងការផលិតកាន់តែប្រសើរឡើង និងការប្រើប្រាស់ស្លាកសញ្ញា«ឃ្មុំព្រៃ» សហគមន៍អាចលក់ផលិតផលទឹកឃ្មុំរបស់ពួកគេក្នុងតម្លៃពិសេស និងក្នុងបរិមាណកាន់តែច្រើន ដោយសារតម្រូវការកាន់តែខ្ពស់ ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់ជីវភាពសម្រាប់សហគមន៍មូលដ្ឋាននៅតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕

