ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩សីហានេះ បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ដល់បេក្ខជន បេក្ខនារី និងមន្ត្រីរាជការទូទៅដែលមាន បំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌសុខាភិបាលឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឱ្យទៅបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈ ការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវជ្រើសរើសដូចមានក្នុងតារាងភ្ជាប់មកជាមួយ។