Cctimesw1140xh150cm copy

ទូតចិននៅកម្ពុជា៖ជនជាតិចិនតៃវ៉ាន់ត្រូវគេ«បង្ខំធ្វើការល្បែងអនឡាញ»អាចស្នើស្ថានទូតឱ្យជួយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំ​កម្ពុជាលោក វ៉ាង វិនធាន (Wang Wentian)

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានចេញសារជាសាធារណៈតាមបណ្តាលសង្គមផ្ញើជូនជនរួមជាតិតៃវ៉ាន់ទាំងអស់ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ឱ្យទំនាក់ទំនងមកស្ថានទូត ដើម្បីជួយសង្គ្រោះក្នុងករណីត្រូវបានគេ«បង្ខំឱ្យធ្វើការល្បែងអនឡាញ»ខុសច្បាប់។

ការប្រកាសរបស់ស្ថានទូតយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីស្ថានទូតទទួលបានព័ត៌មានជាច្រើនថា ជនជាតិចិនតៃវ៉ាន់មួយចំនួននៅប្រទេសកម្ពុជាត្រូវបានរឹតត្បិត ហើយត្រូវបានបង្ខំឱ្យធ្វើការល្បែងអនឡាញ បោកប្រាស់តាមបណ្ដាញទូរគមនាគមន៍ និង សកម្មភាពខុសច្បាប់ផ្សេងទៀត។

បើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ជនជាតិចិនតៃវ៉ាន់ គឺជាពលរដ្ឋចិន ហើយវាជាទំនួលខុសត្រូវរបស់ស្ថានទូត និង កុងស៊ុលចិននៅបរទេស ដើម្បីការពារសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ជនរួមជាតិតៃវ៉ាន់។សម្រាប់ស្ថានទូត មិនថាអ្នកជួបប្រទះនឹងទុក្ខលំបាកអ្វីមួយនៅក្នុងប្រទេសកម្ពុជា ជនជាតិចិនតៃវ៉ាន់ អានទាក់ទងស្ថានទូត ដើម្បីទទួលបានសេវាការពារ និង មានប្រសិទ្ធភាព ស្របតាមច្បាប់ និងបទប្បញ្ញត្តិ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង