Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តចំនួន៨នៃកម្ពុជាអាចនឹងមាន«ជំនន់ទឹកភ្លៀង»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ចាប់ពីថ្ងៃទី១៤ -១៩ សីហា ភ្លៀងនឹងបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនអន្លើ ខណៈខេត្តចំនួន៨នៃកម្ពុជាអាចនឹងមាន«ជំនន់ទឹកភ្លៀង»។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

យោងតាមក្រសួងធនធានទឹក ខេត្តចំនួន៨ដែលទទួលរងកម្រិតទឹកភ្លៀងកម្រិតបង្គួរ និងច្រើនមានជាអាទិ៍៖ កំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ នឹងអាចមានជំនន់ទឹកភ្លៀង។ស្ថានភាពខាងលើនេះ បណ្ដាលពី ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅភាគខាងជើងប្រទេស ថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ក្នុងសមុទ្រចិនខាងត្បូង និង របបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ៕ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង