Yearendyearend1140x150

អ្នកឧកញ៉ា ពុង ឃាវសែ ធ្វើទស្សនកិច្ចនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា ដើម្បីពិនិត្យបណ្ណសារចារឹកទាក់ទងជនជាតិចិន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ២០២២ លោកស្រី កែវ សូនី ប្រធានបណ្ណសារដ្ឋានជាតិនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា មានកិត្តិយសដ៏ខ្ពស់ខ្ពស់បំផុតដែលបានទទួលស្វាគមន៍អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម័្ពន្ធខ្មែរចិន នៅកម្ពុជា អមដំណើរដោយសមាជិក សមាជិកានៃសមាគម មកបំពេញទស្សនកិច្ចនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជាដើម្បីពិនិត្យមើលបណ្ណសារដែលចារឹកទាក់ទងនឹងជនជាតិចិននៅប្រទេសកម្ពុជាក្នុងសម័យអាណានិគមនិយមបារាំង ដែលកំពុងតម្កល់ទុកនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ អ្នកឧកញ៉ាបានចែករំលែកបទពិសោធន៍ និងចំណេះដឹងមួយចំនួនទាក់ទងនឹងប្រវត្តិរបស់ប្រជាជនចិននៅប្រទេសកម្ពុជាកាលពីសម័យអានិគមនិយមបារាំង និងសម័យសង្គមរាស្រ្តនិយម ហើយអ្នកឧកញ៉ាក៏បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងទៅលើឯកសារជាភាសាចិនដែលមាននៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

ដោយមើលឃើញពីស្ថានភាពប្រឈមនឹងការពុកផុយនៃបណ្ណសារ អ្នកឧកញ៉ាបានផ្តល់ការឧបត្ថម្ភគាំទ្រដល់កិច្ចការអភិរក្សបណ្ណសារចារឹកជាភាសាចិន ដើម្បីទុកបម្រើជាផលប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវសម្រាប់សមាគមជនជាតិចិននៅកម្ពុជា ក៏ដូចជាសាធារណជន សិស្ស និស្សិតជាតិនិងអន្ដរជាតិ ព្រមទាំងអ្នកស្រាវជ្រាវទូទៅផងដែរ។

លោកស្រីប្រធានបណ្ណសារដ្ឋាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសេចក្តីរំភើបចំពោះវត្តមានដ៏ខ្ពស់ខ្ពស់របស់អ្នកឧកញ៉ា ដែលបានផ្តល់កិត្តិយស និង បានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ច និងបានឧបត្ថម្ភថវិកាសម្រាប់ការងារអភិរក្សបណ្ណសារនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

ទង្វើរបស់អ្នកឧកញ៉ាដូចរៀបរាប់ខាងលើគឺជាគំរូដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ហើយក៏ដូចជាការលើកទឹកចិត្តដ៏ពិសេសពិសាលមួយដល់ថ្នាក់ដឹកនាំនិងមន្រ្តីនៃបណ្ណសារដ្ឋានជាតិបន្ដខិតខំបម្រើការងារឆ្ពោះទៅដល់ចក្ខុវិស័យអភិរក្សបណ្ណសារឱ្យបានឋិតឋេរគង់វង្សជារៀងរហូត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង