Cc time web banner 054637

ធនាគារពិភពលោកថាសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះ៥,២ ភាគរយនៅឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
របាយការណ៍ធនាគារពិភពលោក

ធនាគារពិភពលោកបានបង្ហាញនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីចក្ខុវិស័យសេដ្ឋកិច្ចសកលដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៥,២ ភាគរយនៅឆ្នាំនេះ ចំពេលការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមលោកលើក ទី២។

យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៣,៦ ភាគរយ ដែលធ្វើឱ្យប្រជាជនរាប់លាននាក់ធ្លាក់ខ្លួនក្រ។ របាយការណ៍ដដែល ក៏បានបង្ហាញផងដែរថាសេដ្ឋកិច្ច ដែលរងការវាយប្រហារខ្លាំងបំផុតគឺប្រទេសដែលពឹងផ្អែកខ្លាំងភាគច្រើនលើពាណិជ្ជកម្មពិភពលោក ទេសចរណ៍ ការនាំចេញទំនិញ និងហិរញ្ញប្បទានខាងក្រៅ។

របាយការណ៍បានប៉ាន់ប្រមាណថាសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍អាចធ្លាក់ចុះ ៧ ភាគរយដោយសារតែការរំខានយ៉ាងខ្លាំងដល់តម្រូវការក្នុងស្រុកនិងការផ្គត់ផ្គង់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ហើយទីផ្សារកំពុងរីកចម្រើននិងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (EMDEs) អាចនឹងធ្លាក់ចុះ ២,៥ ភាគរយ។

ធនាគារពិភពលោក បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចស្តារនីតិសម្បទា ៤,២ ភាគរយនៅក្នុងឆ្នាំ ២០២១ ដោយមានសេដ្ឋកិច្ចអភិវឌ្ឍន៍នឹងកើនឡើង ៣,៩ ភាគរយនិងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (EMDEs) ៤,៦ ភាគរយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង