Cctimesw1140xh150cm copy

ជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៣៩-៤០ក្នុងខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ ជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី ២២ កក្កដានេះ បានហូរកាត់លិចកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៣៩-៤០ នៅស្ពានក្រាំងពន្លៃ ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៥ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ។

អភិបាលស្រុកសាមគ្គីមានជ័យ បានប្រាប់ស៊ីស៊ីថាមស៍ថា នៅវេលាម៉ោង ៥ភ្លឺថ្ងៃទី២២នេះ នៅចន្លោះគីឡូម៉ែត្រលេខ ៣៩ និង៤០ ជំនន់ទឹកភ្លៀងបានជន់លិចកំណាត់ផ្លូវជាតិលេខ ៥ ដោយសារការបើកទ្វារទឹកនៅទំនប់អន្លង់ជ្រៃ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដើម្បីទម្លាក់មកក្រោមកុំឱ្យទឹកបុកបាក់ទំនប់។អាជ្ញាធរស្រុកបានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ន ហើយអ្នកដំណើរអាចធ្វើដំណើរជប៉ុនបើកផ្លូវថ្មីឱ្យធ្វើដំណើរវាង។

បើតាមលោកអភិបាលស្រុក ប្រសិនបើមេឃនៅផ្នែកខាងលើនៅតែបន្តធ្លាក់ភ្លៀង ទឹកជំនន់នេះអាច នឹងលិចផ្លូវជាតិនៅចំណុចខាងលើនេះបន្តទៀត ហើយអាចនឹងបិទការធ្វើចរាចរណ៍នៅចំណុចខាងលើប្រសិនបើទឹកបុកចុះខ្លាំង ខណៈបច្ចុប្បន្នអាជ្ញាធរ និងមន្ទីរសាធារណការកំពុងមានវិធានការច្រកដីខ្សាច់ទប់តាមចិញ្ចើមផ្លូវជាតិ ដើម្បីឱ្យទឹកចូលតាមប្រឡាយក្រោមស្ពានចំណុចខាងលើនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង