Cctimesw1140xh150cm copy

កម្ពុជា-ចិនចុះ MoU«នាំផ្លែស្វាយកម្ពុជាទៅចិន»នៅព្រឹកនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និង ស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៩ មិថុនានេះ បានរៀបចំពិធីចុះ MoU ស្តីពី«ការនាំផ្លែស្វាយស្រស់កម្ពុជាទៅចិន»។ពិធីនេះ មានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

នាយករងខុទ្ទកាល័យនៃក្រសួងកសិកម្ម ឯកឧត្តម ចាន់ ហេង ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ក្នុងនាមលោកជាមន្រ្តីនាំពាក្យនៃក្រសួងកសិកម្មយល់ឃើញថា ការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺជាការពង្រីកទីផ្សារការនាំផលិតផលកសិកម្មរបស់កម្ពុជាឲ្យមានការរីកចម្រើន ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការរីកចម្រើនក្នុងការដាំដុះស្វាយនៅគ្រប់ខេត្តក្រុង ជម្រុញឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតនិងការនាំចេញទៅក្រៅប្រទេស។

បើតាមឯកឧត្តម ចាន់ ហេង តម្លៃទីផ្សារការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺទទួលបានតម្លៃល្អសមរម្យ ដែលអាចឈានឲ្យប្រជាកសិករទាំងអស់ ជាពិសេសបណ្តុំកសិករដែលជាសហគមន៍ធំៗ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាំដុះនិងផលិតផ្លែស្វាយដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារប្រទេសចិនបាន។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹម៤ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេសដូចជា ផ្លែចេក ផ្លែស្វាយ ដំណាប់ស្វាយ និងក្រូចថ្លុង ក្រៅពីអង្ករ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី។ ក្នុងនោះដែរ កម្ពុជាបាននាំចេញផ្លែស្វាយប្រមាណជាង៤ម៉ឺនតោនទៅកាន់ប្រទេសថៃ វៀតណាម បារាំង រុស្សី កូរ៉េខាងត្បូង និងចិនហុងកុង។ រីឯផ្លែចេកស្រស់កម្ពុជាបាននាំចេញប្រមាណជាង៩ម៉ឺនតោនទៅកាន់ប្រទេសចិន វៀតណាម និងជប៉ុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង