ភ្នំពេញ៖ «នវានុវត្តន៍បៃតងនៅខេមតិច» ជាកម្មវិធីមួយដែលបានផ្ដួចផ្ដើមរៀបចំឡើងដោយសាកលវិទ្យាល័យខេមតិចរួមជាមួយដៃគូសហការ ខេ អឹម អេចនៃគម្រោង«ដើមឈើមួយលានដើម»និងមានការគាំទ្រពីក្រុមហ៊ុន អាយ អេស អាយគ្រុបនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។
កម្មវិធីនេះមានការចូលរួមពីសំណាកថ្នាក់ដឹកនាំ សាស្ដ្រចារ្យ បុគ្គលិក ក៏ដូចជានិស្សិតនៃសាកលវិទ្យាល័យខេមតិច ក្នុងសកម្មភាពសំខាន់ពីរគឺ «ការដាំដើមឈើ និង ការសម្អាតបរិស្ថាន» ដែលធ្វើឡើងចាប់ពីបរិវេណសាកលវិទ្យាល័យខេមតិច រហូតដល់រង្វង់មូលនាងសុវណ្ណមច្ឆានៅបណ្ដោយមហាវិថីអូស៊ីអាយស៊ី។
ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងសំខាន់បីគឺ៖ ១) រួមចំណែកការពារបរិស្ថានធម្មជាតិ ក៏ដូចជាកាត់បន្ថយបម្រែបម្រួលអាកាសធាតុពិភពលោក ២) បណ្តុះស្មារតីសមាជិកសហគមន៍ខេមតិចឱ្យស្រឡាញ់ ថែរក្សាបរិស្ថានធម្មជាតិ និង ៣) បង្កើតភាពស្រស់បំព្រងបៃតងនិងទីក្រុងស្អាតនៅក្នុងសហគមន៍។
សូមជម្រាបថាកម្មវិធីដាំដើមឈើនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងទីតាំងបរិវេណសាកលវិទ្យាល័យខេមតិច។ កូនឈើដែលត្រូវដាំមានប្រមាណ ៣០៥ ដើម៕