Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃបានបង្កើនប្រេងបម្រុងទុករបស់ខ្លួនសម្រាប់រយៈពេល៦០ទៅ៧០ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃបានបង្កើនប្រេងបម្រុងទុករបស់ខ្លួនសម្រាប់រយៈពេល៦០ទៅ៧០ថ្ងៃ ប្រភពរូប៖ The Nation Thailand

ថៃ៖ រដ្ឋមន្ត្រីថាមពលលោក Supattanapong Punmeechaow នៅថ្ងៃទី ៥ កក្កដា បាននិយាយថា ប្រទេសថៃ បានបង្កើនទុនបម្រុងប្រេងរបស់ខ្លួនទ្វេដងពី ៣០ ថ្ងៃដល់៦០ ទៅ ៧០ ថ្ងៃ ដោយសារតែវិបត្តិថាមពលពិភពលោក ដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ី និង អ៊ុយក្រែន។

លោក Supattanapong បាននិយាយថា ស្ថានភាពស្តុកប្រេងត្រូវបានរាយការណ៍ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទ។ វាជាលើកទីមួយហើយដែលលោក ប្រាយុទ្ធ បានបើកកិច្ចប្រជុំ NSC ដើម្បីពិភាក្សាអំពីវិបត្តិថាមពល។

លោក Supattanapong បាននិយាយថា ក្រសួងថាមពល បានបង្ហាញផែនការបន្ទាន់ទាំងអស់ ក្នុងករណីមានការខ្វះខាតប្រេងនៅក្នុងប្រទេស។ លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងភ្នាក់ងារអនុវត្តច្បាប់សំខាន់ៗ ក៏បានបង្ហាញពីផែនការរបស់ពួកគេក្នុងការទប់ទល់នឹងស្ថានភាពប្រសិនបើមានការខ្វះខាតប្រេងកើតឡើង។

លោកបញ្ជាក់ថា រដ្ឋាភិបាលបានស្វះស្វែងរកកិច្ចសហប្រតិបត្តិការពីរោងចក្រចម្រាញ់ប្រេង ដើម្បីស្វែងរកប្រភពប្រេងឆៅ និងឧស្ម័នធម្មជាតិបន្ថែមទៀត ក្នុងករណីសង្រ្គាមកាន់តែកើនឡើង ហើយការដឹកជញ្ជូនប្រេង និងឧស្ម័នត្រូវបានរំខាន។

រដ្ឋមន្ត្រីថាមពលបានបន្ថែមថា ដើម្បីរៀបចំសម្រាប់កង្វះខាតប្រេងដែលអាចកើតមាន រដ្ឋាភិបាលនឹងពន្យារពេលដោយគ្មានកំណត់នូវផែនការរបស់ខ្លួនក្នុងការបញ្ឈប់ប្រតិបត្តិការរបស់រោងចក្រថាមពលធ្យូងថ្មទី៨ ដល់ទី ១១ នៅខេត្ត Lampang ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង