Cctimesw1140xh150cm copy

មនុស្ស៦នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅក្បួនដង្ហែបុណ្យឯករាជ្យនៅអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្ស៦នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅក្បួនដង្ហែបុណ្យឯករាជ្យនៅអាម៉េរិក ប្រភពរូប៖ RT

អាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃទី៤ កក្កដា ដោយដកស្រង់សម្តីអាជ្ញាធរថា មនុស្ស ៦ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៤ នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅឯក្បួនដង្ហែបុណ្យឯករាជ្យមួយនៅឧទ្យាន ហាយឡេន រដ្ឋ អ៊ីលីណយ សហរដ្ឋអាមេរិក។

ការបាញ់ប្រហារនេះ បានកើតឡើងប្រហែល ១០ នាទីបន្ទាប់ពីក្បួនដង្ហែ បានចាប់ផ្តើមនៅម៉ោង ១០ ព្រឹកម៉ោងក្នុងស្រុកនៅជាយក្រុង ឈីកាហ្គូ។ ប៉ូលីសបានជំរុញឱ្យមនុស្សបំបែកគ្នា និងធ្វើការដើរល្បាតក្នុងតំបន់ប្រដាប់ដោយកាំភ្លើងវែង ដើម្បីស្វែងរកអ្នកបាញ់ប្រហារ។

ប្រភពដែលបានដកស្រង់ក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា អ្នកបាញ់ប្រហែលជាឈរបាញ់ពីលើអគារខ្ពស់មួយ។ ខណៈការតាមប្រមាញ់ជនសង្ស័យនៅតែបន្ត ប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Robert Bobby Crimo អាយុ ២២ ឆ្នាំ ដែលត្រូវបានគេជឿថាជាជន «ប្រដាប់អាវុធ ដ៏គ្រោះថ្នាក់បំផុត»។

ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅឯក្បួនដង្ហែចេញពីដំបូលអគារពាណិជ្ជកម្មមួយនៅម៉ោងប្រហែល ១០ និង ១៥ នាទីព្រឹកថ្ងៃច័ន្ទ ដោយបានធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស និងរាប់រយនាក់រួមទាំងក្រុមគ្រួសារដែលមានកុមារផង រត់ភៀសខ្លួនដោយភិតភ័យ។ សមត្ថកិច្ចបានបញ្ជាក់ថា មនុស្ស ៦នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះទី៦ បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។

វីដេអូមួយបានលេចចេញជារូបរាងនៅលើអ៊ីនធឺណិត ដែលបង្ហាញពីមនុស្សដែលកំពុងរត់ក្នុងភាពភ័យស្លន់ស្លោ ខណៈដែលពួកគេបានឮការបាញ់ប្រហារជាច្រើនគ្រាប់ក្នុងអំឡុងពេលប្រារព្ធពិធី។ អភិបាលក្រុឧទ្យាន ហាយឡេន លោក Nancy Rotering បានបង្ហោះសារថា ក្បួនដង្ហែបុណ្យឯករាជ្យ របស់ទីក្រុងត្រូវបានលុបចោល ហើយបានស្នើឱ្យអ្នកស្រុកជៀសវាងតំបន់ទីប្រជុំជន។

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីឧបត្ថវហេតុថា «លោកកំពុងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ដោយផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលសហព័ន្ធ និងការអនុវត្តច្បាប់ ដើម្បីជួយក្នុងការស្វែងរកជាបន្ទាន់សម្រាប់ខ្មាន់កាំភ្លើង ដែលនៅតែមានវត្តមាននៅពេលនេះ»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង