Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរំពឹងទទួលបាន«ភ្ញៀវទេសចរអន្តរជាតិ»ជាង៩លាននាក់នៅឆ្នាំ២០២២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានបង្ហាញទស្សនវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍របស់ប្រទេសថៃមានភាពរស់រវើកឡើងវិញ ដែលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៩ លាននាក់នៅឆ្នាំ២០២២នេះ ជាមួយនឹងប្រាក់ចំណូលចំនួន ១២៧0 ពាន់លានបាត (ប្រហែលជាង ៣៥,៧ ពាន់លានដុល្លារ) ។

ការដកចេញជាផ្លូវការនូវតម្រូវការចូលរបស់ប្រទេសថៃដូចជា Thailand Pass បានជួយធ្វើឱ្យពាណិជ្ជកម្មឆ្លងដែនមានភាពរស់រវើកឡើងវិញ ហើយចំនួនជនបរទេសដែលចូលតាមច្រកផ្លូវគោកបានកើនឡើងយ៉ាងខ្លាំងម្តងទៀតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំ។

ក្រសួងទេសចរណ៍ព្យាករណ៍ថា ភ្ញៀវទេសចរអន្តរជាតិចំនួន ២.៧ លាននាក់នឹងមកទស្សនាប្រទេសថៃចន្លោះពេលបច្ចុប្បន្ននេះដល់ចុងខែកញ្ញា។នៅត្រីមាសទី៤ឆ្នាំ ២០២២ប្រទេសនេះនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤,៥ លាននាក់ និង រំពឹងថានឹងទទួលបានភ្ញៀវទេសចរចំនួន ៩ លាននាក់នៅឆ្នាំនេះ ហើយប្រាក់ចំណូលអាចឈានដល់ ១២៧០ ពាន់លានបាត។

គួរបញ្ជាក់ថា ចាប់ពីខែមករាដល់ថ្ងៃទី២៨ មិថុនាឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិចំនួន ១.៩ លាននាក់បានមកដល់ប្រទេសថៃ ដោយទទួលបានប្រាក់ចំណូលចំនួន ១១៤ ពាន់លានបាត។ភ្ញៀវ ទេសចរច្រើនជាងគេទៅកាន់ប្រទេសថៃមាន ឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និង សហរដ្ឋ អាមេរិកជាដើម។ ប្រទេស ម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និង ចិនមាន ចំនួន ភ្ញៀវ ទេសចរចូលទៅ ក្នុងថៃតាមផ្លូវគោកច្រើនជាងគេ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង