Swift cc time

ព្យុះកំបុតត្បូងបានវាយប្រហារលើទីក្រុង Foshanធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ព្យុះកំបុតត្បូងបានវាយប្រហារលើទីក្រុង Foshanធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ប្រភពរូប៖ ស៊ីស៊ីធីវិ

ចិន៖ ខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់លើទីប្រជុំជន Xiqiao នៃទីក្រុង Foshan ក្នុងខេត្ត Guangdong កាលពីថ្ងៃទី២ កក្កដា ដោយមិនទាន់មានសេចក្តីរាយការណ៍ថា មានអ្នកស្លាប់ និងរបួសនៅឡើយទេ។

បាតុភូតនេះមានរយៈពេលប្រហែល ១០ នាទី ដោយឃ្លីបវីដេអូដែលថតដោយអ្នកស្រុក បង្ហាញពីប្រភពទឹករាងមូល ផ្លាស់ទីយ៉ាងលឿនឆ្ពោះទៅឆ្នេរសមុទ្រ ហើយចុះខ្សោយបន្តិចម្តងៗ នៅពេលទៅដល់ច្រាំង មុនពេលចុះខ្សោយនៅមាត់សមុទ្រ។

ព្យុះនេះ ជាប្រភេទព្យុះកំបុតត្បូង ជាទូទៅកើតឡើងពីលើផ្ទៃទឹកក្តៅ ដោយចុះពីពពក ហើយលាតសន្ធឹងដោយផ្ទាល់ទៅផ្ទៃទឹក។ វាបង្វិល និងផ្លាស់ទីក្នុងពេលដំណាលគ្នា ហើយមានគ្រោះថ្នាក់ដូចព្យុះកំបុតត្បូង។

យោងតាមស្ថានីយឧតុនិយមក្នុងតំបន់ ខ្យល់ព្យុះកំបុតត្បូងបានបំផ្លិចបំផ្លាញរយៈពេលប្រហែល ២ ទៅ ៣ នាទី ធ្វើឱ្យខូចខាតដល់កន្លែងធ្វើការ អគាររោងចក្រ និងចង្កៀងបំភ្លឺផ្លូវ។ ពិសេសធ្វើឲ្យផ្លូវខូចខាតដល់ចម្ងាយប្រហែល ១,២ គីឡូម៉ែត្រ ទទឹងប្រហែល ១៦០ ម៉ែត្រ។

ជាងនេះទៅទៀត បំពង់ទឹកបានប៉ះនឹងផ្ទៃទឹកនៃឈូងសមុទ្រ Qing'ao ក្នុងតំបន់ Nan'ao នៃទីក្រុង Shantou ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តោយច្រាំងនោះបានរងការខូចខាត តែមិនមានអ្នកស្លាប់និងរបួសនោះទេ៕

Khcct banner

អត្ថបទទាក់ទង