Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមត្រៀមជម្លៀសប្រជាជនចេញបន្ទាប់ពីព្រមានពីទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមត្រៀមជម្លៀសប្រជាជនចេញបន្ទាប់ពីព្រមានពីទឹកជំនន់ ប្រភពរូប៖ VN EXpress Internation

វៀតណាម៖ ប្រជាជនដែលរស់នៅក្នុងតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាមត្រូវបានព្រមានឱ្យរៀបចំសម្រាប់ការជម្លៀស ដែលអាចកើតមានចំពេលមានទឹកជំនន់ និងហានិភ័យទឹកជំនន់នៅពេលដែលព្យុះត្រូពិច «ចាប៉ា»ខិតជិតមកដល់។

ព្យុះ«ចាប៉ា»ដែលជាព្យុះទីមួយ ដែលលេចឡើងនៅសមុទ្រខាងកើតក្នុងឆ្នាំនេះ មានចម្ងាយប្រហែល ៣១០ គីឡូម៉ែត្រទៅភាគខាងកើត និង អាគ្នេយ៍នៃកោះ Hainan របស់ប្រទេសចិន និងប្រហែល ៦៤០ គីឡូម៉ែត្រទៅភាគអាគ្នេយ៍នៃខេត្ត Quang Ninh ប្រទេសវៀតណាមនៅម៉ោងប្រហែល ១ រសៀល។

បើតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍វារីសាស្ត្រឧតុនិយម ល្បឿនខ្យល់អតិបរមារបស់វាគឺ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងកាន់តែមានកម្លាំងខ្លាំងតាមពេលវេលា។ នៅម៉ោងប្រហែល ១ រសៀលនៅថ្ងៃទី២ នេះ វានឹងមានចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រពីភាគខាងកើតនៃខេត្ត Quang Ninh ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅម៉ោង ១ រសៀល ថ្ងៃទី៣ វានឹងមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីភាគខាងជើងនៃខេត្ត Quang Ninh ជាមួយនឹងល្បឿនខ្យល់អតិបរមា ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ វានឹងរក្សាទិសដៅដដែល និងផ្លាស់ទីក្នុងល្បឿន ១០ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលវាក្លាយជាព្យុះត្រូពិចនៅប្រទេសចិន។

ចាប់ពីរសៀលថ្ងៃសៅរ៍ កម្រិតភ្លៀងធ្លាក់ចន្លោះពី ៤០ ទៅ ៩០ មីលីម៉ែត្រ ត្រូវបានគេរំពឹងទុកថា នៅតំបន់ភាគខាងជើងប្រទេសវៀតណាម។ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃច័ន្ទខាងមុខ កម្រិតភ្លៀងនៅភាគខាងជើងប្រទេសវៀតណាមនឹងមានចន្លោះពី ១០០ ទៅ ៣៥០ មីលីម៉ែត្រ។ ភ្លៀងក៏ត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងតំបន់រហូតដល់ថ្ងៃទី ៧ ខែកក្កដា។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ខេត្ត Hainan របស់ប្រទេសចិនកាលពីថ្ងៃសុក្របានប្រកាសបិទច្រកចំនួនបី ខណៈដែលអ្នកព្យាករណ៍អាកាសធាតុបានចាត់ថ្នាក់ព្យុះ «ចាប៉ា» ថាជាព្យុះត្រូពិចធ្ងន់ធ្ងរដែលរំពឹងថានឹងបោកបក់មកលើដីនៅចុងសប្តាហ៍នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង