
អាល្លឺម៉ង់៖ យោងតាមទិន្នន័យចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងបច្ចេកវិជ្ជាអាល្លឺម៉ង់នៅថ្ងៃទី ១ បានឱ្យដឹងថា បរិមាណសម្ភារៈយោធា ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់ការនាំចេញនៅក្នុងឆមាសទីមួយនៃឆ្នាំនេះឈានដល់ ៤.១៤ ពាន់លានអឺរ៉ូ ដែលជាការកើនឡើងយ៉ាងខ្លាំងពី ២.៣ ពាន់លានអឺរ៉ូក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនអាល្លឺម៉ង់ត្រូវការការអនុញ្ញាតរបស់រដ្ឋាភិបាល ដើម្បីនាំចេញសម្ភារៈយោធា។ ក្រសួងសេដ្ឋកិច្ច និងបច្ចេកវិទ្យាបាននិយាយថា នៅឆមាសទីមួយនៃឆ្នាំ ២០២២ អាជ្ញាប័ណ្ណនាំចេញអាវុធចំនួន ២.៥៤ ពាន់លានអឺរ៉ូត្រូវបានចេញសម្រាប់អាវុធសង្គ្រាម ដូចជាកាំភ្លើងយន្ត និងរថក្រោះ។ អាជ្ញាប័ណ្ណនាំចេញអាវុធចំនួន ១.៦ ពាន់លានអឺរ៉ូត្រូវបានចេញឱ្យសម្ភារៈយោធាផ្សេងទៀត ដូចជាបច្ចេកវិទ្យារ៉ាដា។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ តាមទស្សនៈនៃគោលដៅនាំចេញ ការនាំចេញអាវុធភាគច្រើនរបស់អាល្លឺម៉ង់ហូរទៅកាន់សហភាពអឺរ៉ុប អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬប្រទេសដែលពាក់ព័ន្ធជាមួយអង្គការណាតូ ដែលមានតម្លៃប្រហែល ៣.៨១ ពាន់លានអឺរ៉ូ។ នៅឆមាសទីមួយនៃឆ្នាំ ២០២២ អាល្លឺម៉ង់បានអនុម័តការនាំចេញឧបករណ៍យោធាទៅកាន់អ៊ុយក្រែនក្នុងតម្លៃ ៥៦២ លានអឺរ៉ូ។
ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបន្តបញ្ជូនអាវុធទៅអ៊ុយក្រែន។ រុស្ស៊ីចោទប្រទេសទាំងនេះថា «ការបញ្ជូនអាវុធទៅអ៊ុយក្រែនជាការបញ្ឆេះជម្លោះ»៕