Swift cc time

ផ្លូវហាយវេទីបីត្រូវបានបើកឱ្យដំណើរការនៅលើវាលខ្សាច់ធំបំផុតទីពីររបស់ពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ផ្លូវហាយវេទីបីត្រូវបានបើកឱ្យដំណើរការនៅលើវាលខ្សាច់ធំបំផុតទីពីររបស់ពិភពលោក ប្រភពរូប៖ ស៊ីនហួរ

ចិន៖ នៅព្រឹកថ្ងៃទី៣០ មិថុនា រថយន្តរាប់សិបគ្រឿង ដែលបានរង់ចាំជាយូរមកហើយ បានចាកចេញពីផ្នែក អ៊ីលី នៃផ្លូវ S254 ក្នុងទីក្រុងស៊ីនជាំងដោយធ្វើដំណើរលើផ្លូវហាយវេឆ្លងកាត់វាលខ្សាច់ចល័តធំទីពីររបស់ពិភពលោក។

វាលខ្សាច់ Taklimakan ដែលនៅក្នុងភាសា Uyghur មានន័យថា "កន្លែងដែលអ្នកមិនអាចចេញចូលបាន" ហើយត្រូវបានអ្នកស្រុកហៅថា "សមុទ្រនៃសេចក្តីស្លាប់" ។ យោងតាមទិន្នន័យ ផ្លូវហាយវេវាលខ្សាច់ អ៊ីឈី តភ្ជាប់តំបន់ អ៊ីលី និង ឈៀមក់ ហើយមានទីតាំងនៅក្នុងអាងថារីម រវាងជម្រាលភាគខាងត្បូងនៃភ្នំ ធៀនសាន និងភាគខាងជើងនៃភ្នំ អាល់ធិន ប្រវែងប្រហែល ៣៣៣ គីឡូម៉ែត្រ ដែលផ្នែកវាលខ្សាច់មានប្រហែល ៣០០ គីឡូម៉ែត្រ។

មានភ្នំខ្សាច់ខ្ពស់ៗជាង ៣០ នៅតំបន់ដែលផ្លូវវាលខ្សាច់នេះឆ្លងកាត់។ ភ្នំខ្សាច់ខ្ពស់បំផុតមានកំពស់ជាង ១០០ ម៉ែត្រ ដែលស្មើនឹងកំពស់អាគារ ៣០ ជាន់។ ទន្ទឹមនឹងនោះមានជិត ៣០ នៃភ្នំដែលមានប្រវែងអតិបរមា ១២ គីឡូម៉ែត្រ។

វាជាផ្លូវហាយវេវាលខ្សាច់ទីបី ដែលឆ្លងកាត់ វាលខ្សាច់ Taklimakan បន្ទាប់ពីផ្លូវហាយវេវាលខ្សាច់ ថារីម និង អាហ៊ី ហាយវេ។ ការបញ្ចប់ផ្លូវល្បឿនលឿននេះ នឹងធ្វើឱ្យស្ថានភាពក្នុងស្រុកប្រសើរឡើងនៃការធ្វើដំណើរឆ្ងាយ ថ្លៃរស់នៅខ្ពស់ និងការលំបាកក្នុងការលក់កសិផល។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ពេលវេលាធ្វើដំណើរពីទីក្រុង កូឡា ទៅ ឈៀមក់ ត្រូវចំណាយពេលពីបីថ្ងៃ ហើយក្រោយមកវាបានផ្លាស់ប្ដូរមកជាងដប់ម៉ោង ប៉ុន្តែឥឡូវនេះតាមរយៈផ្លូវល្បឿនលឿននេះ វាចំណាយពេលត្រូវតែ៦ម៉ោងប៉ុណ្ណោះ ដែលអាចធ្វើឲ្យអ្នកស្រុកធ្វើដំណើរទៅផ្ទះកាន់តែលឿនជាងមុន។

ផ្លូវវាលខ្សាច់នេះ បានចាប់ផ្តើមសាងសង់ក្នុងខែតុលា ឆ្នាំ ២០១៧ ។ បច្ចុប្បន្ននេះ វាគឺជាផ្លូវវាលខ្សាច់មួយក្នុងចំណោមផ្លូវវាលខ្សាច់ដែលមានចម្ងាយឆ្ងាយបំផុត ស្ថានភាពសំណង់ដ៏អាក្រក់បំផុត និងជាសំណង់ពិបាកបំផុតក្នុងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង