
អឺរ៉ុប៖ បន្ទាប់ពីកិច្ចចរចារយៈពេល ១៦ ម៉ោង នៅថ្ងៃទី ២៩ រដ្ឋមន្ត្រីបរិស្ថាននៃរដ្ឋសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប បានយល់ព្រមលើសំណើច្បាប់ជាបន្តបន្ទាប់ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិច រួមទាំងការបំភាយឧស្ម័នឌីអុកស៊ីតនៃរថយន្តថ្មីទាំងអស់ដែលដាក់លក់ក្នុងទីផ្សារសហភាពអឺរ៉ុបចាប់ពីឆ្នាំ ២០៣៥។
ដើម្បីសម្រេចបាននូវ "អព្យាក្រឹតកាបូន" នៅឆ្នាំ ២០៥០ សហភាពអឺរ៉ុបសង្ឃឹមថា នឹងជួយសម្រួលដល់ការផ្លាស់ប្តូរនៃឧស្សាហកម្មរថយន្តរបស់ខ្លួនពីយានជំនិះឥន្ធនៈទៅជារថយន្តអគ្គិសនីសុទ្ធ។ សំណើនេះមានន័យថា ចាប់ពីឆ្នាំ ២០៣៥ តទៅ រថយន្ត និងរថយន្តពាណិជ្ជកម្មធុនស្រាល ដែលប្រើប្រេងសាំង និងប្រេងម៉ាស៊ូត នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់នៅក្នុងទីផ្សារសហភាពអឺរ៉ុបឡើយ។
ការបញ្ឈប់យានជំនិះឥន្ធនៈ គឺជាធាតុសំខាន់នៃសំណើកាត់បន្ថយការបំភាយឧស្ម័នរបស់គណៈកម្មការអឺរ៉ុបក្នុងខែកក្កដា ឆ្នាំ ២០២១។ ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធរបស់សហភាពអឺរ៉ុបត្រឹម ៥៥% នៅឆ្នាំ ២០៣០ ដែលទាបជាងកម្រិតឆ្នាំ ១៩៩០ ។
រដ្ឋមន្ត្រីបរិស្ថាននៃប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុបបានជួបប្រជុំគ្នា ហើយបានយល់ព្រមលើធាតុសំខាន់ៗចំនួន ៥ នៃសំណើកាលពីថ្ងៃទី ២៩។ សំណើនេះត្រូវចរចារវាងក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុបដើម្បីកំណត់លម្អិត។ សភាអ៊ឺរ៉ុបពីមុនបានបោះឆ្នោតគាំទ្រលើ ការហាមឃាត់ការលក់រថយន្តឥន្ធនៈចាប់ពីឆ្នាំ ២០៣៥ ។
កិច្ចព្រមព្រៀងដែលសម្រេចបាននៅថ្ងៃទី ២៩ គឺជាលទ្ធផលនៃការសម្រុះសម្រួលរវាងគ្រប់ភាគី។ ប្រទេសអ៊ីតាលី ស្លូវេនី និងប្រទេសផ្សេងទៀតពីមុនបានស្នើសុំឱ្យផ្អាករថយន្តឥន្ធនៈ ដើម្បីបន្តដល់ឆ្នាំ ២០៤០។ នៅទីបញ្ចប់ ការសម្របសម្រួលរបស់អាល្លឺម៉ង់ត្រូវបានទទួលយក ពោលគឺ រក្សាបាននូវគោលដៅឆ្នាំ ២០៣៥។
រថយន្ត គឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រជាជនអឺរ៉ុបដែលមានចំនួនជិត ១៥% នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីតសរុបរបស់សហភាពអឺរ៉ុប។ ក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានប្រកែកថា គម្រោងបញ្ឈប់រថយន្តឥន្ធនៈ និងប្រើប្រាស់រថយន្តអគ្គិសនី មិនគួរសម្រេចលឿនពេកទេ ពីព្រោះនៅមិនទាន់មានកន្លែងសាកថ្មគ្រប់គ្រាន់នៅឡើយ ជាពិសេសនៅបណ្តាប្រទេសនៅអឺរ៉ុបខាងត្បូង និងខាងកើត។
រដ្ឋមន្ត្រីបរិស្ថានទាំង ២៧ ក៏បានយល់ព្រមបង្កើតមូលនិធិចំនួន ៥៩ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ពលរដ្ឋអឺរ៉ុប ដែលមានចំណូលទាបនិងរងផលប៉ះពាល់ ដោយកិច្ចព្រមព្រៀងថ្មីនៅឆ្នាំ ២០២៧ និងឆ្នាំ ២០៣២ ៕