
ណាតូ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃទី២៧ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងពង្រីកកម្លាំងប្រតិកម្មរហ័សរបស់ខ្លួនដល់កងទ័ពជាង ៣០ ម៉ឺននាក់ ។
ថ្លែងនៅមុនកិច្ចប្រជុំកំពូលណាតូ លោក Stoltenberg បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំកំពូលនេះនឹងផ្តល់ភ្លើងខៀវដល់ការពង្រីកកងកម្លាំងឆ្លើយតបរហ័សរបស់ណាតូ ដែលឥឡូវនេះមានចំនួន ត្រឹមតែ ៤០,០០០ នាក់ ។
លោក Stoltenberg ក៏បាននិយាយផងដែរថា លោកនឹងជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងអ្នកតំណាងមកពីប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីពិភាក្សាអំពីការចូលជា សមាជិកភាពរបស់ពួកគេទៅកាន់អង្គការណាតូ។
ទោះបីជាយ៉ាងណាក៏ដោយ តួកគីបាននិយាយថា ខ្លួននឹងមិនដកការជំទាស់របស់ខ្លួនចំពោះការចូលជាសមាជិកភាពរបស់ប្រទេសទាំងពីរទេ លុះត្រាតែពួកគេយល់ព្រមក្នុងការដោះស្រាយឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះអ្វីដែលតួកគីហៅថា "អង្គការភេរវករ"។
កិច្ចប្រជុំកំពូលរបស់អង្គការណាតូមានរយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃនៅទី២៨ នឹងលើកឡើងពីប្រធានបទជាច្រើន រួមទាំងគោលគំនិតយុទ្ធសាស្ត្រថ្មី ការដាក់ពង្រាយកងទ័ពរបស់ប្រទេសអឺរ៉ុបខាងកើត ដើម្បីឆ្លើយតបទៅនឹងប្រទេសរុស្ស៊ី និងកិច្ចការផ្សេងៗទៀត៕