Cctimesw1140xh150cm copy

មីយ៉ាន់ម៉ាប្រារព្ធសកម្មភាពដុតបំផ្លាញគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មីយ៉ាន់ម៉ាប្រារព្ធសកម្មភាពដុតបំផ្លាញគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មាន ប្រភពរូប៖ ស៊ីស៊ិធីវី

មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ានម៉ា ដែលជាប្រភពនៃការប្រើប្រាស់គ្រឿងញៀនធំជាងគេទី ២ នៅលើពិភពលោក បានប្រារព្ធសកម្មភាពបំផ្លាញគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះនៅក្នុងទីក្រុងមួយចំនួនកាលពីថ្ងៃទី២៦ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី ៣៥ និងការជួញដូរខុសច្បាប់។

មីយ៉ាន់ម៉ាបានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានក្នុងទីក្រុងយ៉ុងហ្គោន ម៉ាន់ដាឡេ និងតុងជីកាលពីព្រឹកថ្ងៃទី២៦។ គ្រឿងញៀនសរុបចំនួន ៣៣ ប្រភេទ និងសារធាតុគីមីផ្សេងទៀត ដែលមានតម្លៃជាង ១.១៨ ទី្រលាន kyat ឬស្មើនឹង ៥៩០ លានដុល្លារអាមេរិកត្រូវដុតបានបំផ្លាញ។

យោងតាមមន្ត្រីប្រឆាំងគ្រឿងញៀន ចំនួននិងប្រភេទថ្នាំថ្មី ដែលពួកគេបានរឹបអូសពីមួយឆ្នាំទៅមួយឆ្នាំ បង្ហាញថា ការតស៊ូប្រឆាំងគ្រឿងញៀនរបស់ប្រទេសនេះ សម្រាប់អនាគតដ៏ខ្លីខាងមុខបានឈានចូលដំណាក់កាលស្មុគស្មាញ និងលំបាកជាងមុន។

លោកវរសេនីយ៍ទោ Aung Min Soe បាននិយាយថា «ការរឹបអូសភាគច្រើនបានធ្វើឡើងដោយសារតែការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ការខិតខំប្រឹងប្រែងរបស់មន្ត្រីប្រឆាំងគ្រឿងញៀន និងការពង្រឹងនាយកដ្ឋានគ្រឿងញៀននៅទីក្រុងយ៉ុងហ្គោន។

របាយការណ៍ពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) កាលពីឆ្នាំមុនបាននិយាយថា ការផលិត និងតម្រូវការអាភៀនបានធ្លាក់ចុះ ដោយសារទីផ្សារក្នុងតំបន់បានបន្តពង្រីក និងធ្វើពិពិធកម្ម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូលីសមីយ៉ាន់ម៉ា បានពង្រឹងការកសាងក្រុមប្រឆាំងគ្រឿងញៀន ដោយមាននាយកដ្ឋានប្រឆាំងគ្រឿងញៀនសរុបចំនួន ១០ និងអង្គភាពប្រឆាំងគ្រឿងញៀនចំនួន ៦៥ ។ ពួកគេក៏បានទិញឧបករណ៍រាវរកមួយចំនួនធំសម្រាប់ការប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងបានអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងគ្រឿងញៀនបន្ថែមទៀត។

គួររំលឹកថា ប្រទេសមីយ៉ាន់ម៉ាបានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានចំនួន ៦២ ប្រភេទ និងសារធាតុគីមី ដែលមានតម្លៃជាង ៦៦៧.៩១ លានដុល្លារអាមេរិកកាលពីឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង