
ថៃ៖ រាជរដ្ឋាភិបាលថៃ បានប្រកាសពីគម្រោងបង្កើត«ផ្លូវឡានក្រុង»តភ្ជាប់ពីប្រទេសថៃជាមួយឡាវ និង វៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្រោយកូវីដ-១៩ បានធូរស្រាល។គម្រោងនេះត្រូវបានរដ្ឋាភិបាលថៃរំពឹងថានឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសវៀតណាម និង ឡាវ។
គម្រោងផ្លូវ«រថយន្តក្រុង»ទៅប្រទេសឡាវ និង វៀតណាមនេះ អាចមានចំងាយប្រហែលជាង ផ្លូវ 300 គីឡូម៉ែត្រនឹងតភ្ជាប់ខេត្ត Nakhon Phanom ភាគខាងជើងរបស់ប្រទេសថៃជាមួយទីក្រុង Thakhek ភាគខាងត្បូងឡាវ និងខេត្ត Ha Tinh ភាគកណ្តាលរបស់ប្រទេសវៀតណាម។ នេះបើយោងតាមកាសែត Bangkok Post។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Arkhom Termpittayapaisith បាននិយាយថា លោកសង្ឃឹមថា ប្រទេសឡាវ ថៃ និងវៀតណាម អាចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់សេវារថយន្តក្រុងទាំងបីប្រទេសក្នុងខែកក្កដា។ហើយភាគីថៃ កំពុងព្យាយាមពន្លឿនដំណើរការបើកផ្លូវ រួមទាំងការស្នើសុំឱ្យឡាវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទីពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាអំពីគំរូសេវាកម្ម និង ធ្វើកិច្ចព្រមព្រៀងជាផ្លូវការ។