
អាម៉េរិក៖ ទីភ្នាក់ងារព័ត៌មានមួយចំនួន បានរាយការណ៍កាលពីថ្ងៃទី ២៧ ថា សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសថា ខ្លួនបានទិញ«ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាសរយៈចម្ងាយមធ្យមកម្រិតខ្ពស់» សម្រាប់ប្រទេសអ៊ុយក្រែន។
សារព័ត៌មាន Associated Press បានដកស្រង់ប្រភពមួយថា អាវុធនោះ គឺជាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ដែលផលិតដោយ NASAMS របស់ប្រទេសន័រវេស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើសុំកាន់សភាន័រវេស ឱ្យអង្គការ NASAMS បញ្ជូនអាវុធទំនើបនេះទៅកាន់ប្រទេសរបស់លោកនៅចុងខែមីនា។
វ៉ាស៊ីនតោន ក៏នឹងផ្គត់ផ្គង់ដល់ទីក្រុងគៀវនូវគ្រាប់កាំភ្លើងធំបន្ថែម និងរ៉ាដាផងដែរ។ ដំណឹងនេះកើតឡើងនៅពេលដែលមេដឹកនាំនៃក្រុម G7 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន បានជួបប្រជុំគ្នានៅប្រទេសអាល្លឺម៉ង់ ដើម្បីសម្របសម្រួលជំនួយបន្ថែមដល់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
សហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀត បាននិងកំពុងផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែនកាន់តែខ្លាំងឡើង រួមទាំងប្រព័ន្ធមីស៊ីលជាច្រើន ដ្រូនចម្បាំង និងរថពាសដែក បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសកាលពីចុងខែកុម្ភៈ។
កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញកញ្ចប់ជំនួយយោធាចំនួន ៧០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដែលរួមមាន មីស៊ីល HIMARS មីស៊ីលប្រឆាំងរថក្រោះបាញ់ដោយ Javelin និងឧទ្ធម្ភាគចក្រ Mi-17 ។
កន្លងមកទីក្រុងមូស្គូ បានចោទប្រកាន់លោកខាងលិច ពីបទបញ្ជូនអាវុធដល់អ៊ុយក្រែន ហើយបានព្រមានថា អាវុធបរទេសណាមួយនៅលើដីអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថា ជាគោលដៅបំផ្លាញស្របច្បាប់៕