Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្លាប់២នាក់និងរបួស១៤នាក់ក្នុងហេតុការណ៍បាញ់ប្រហារនៅរដ្ឋធានីន័រវេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ស្លាប់២នាក់និងរបួស១៤នាក់ក្នុងហេតុការណ៍បាញ់ប្រហារនៅរដ្ឋធានីន័រវេស ប្រភពរូប៖ ស៊ីនហួរ

ន័រវេស៖ ឧបទ្ទវហេតុបាញ់ប្រហារមួយបានកើតឡើងនៅទីក្រុងអូស្លូ រដ្ឋធានីនៃប្រទេសន័រវេស កាលពីថ្ងៃទី២៥ បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតរងរបួសធ្ងន់។

ការបាញ់ប្រហារនេះបានកើតឡើងនៅក្លឹបរាត្រីមួយនៅកណ្តាលទីក្រុង អូស្លូ។ ហើយប៉ូលិសចាប់ខ្លួនជនសង្ស័យម្នាក់នៅក្បែរក្លឹបរាត្រី។

អ្នកយកព័ត៌មានមកពីវិទ្យុជាតិន័រវេសបាននិយាយថា «ខ្ញុំបានឃើញបុរសម្នាក់មកក្លឹប ដោយមានកាន់កាបូបមួយ ហើយបន្ទាប់មកបានយកកាំភ្លើងចេញ ហើយចាប់ផ្តើមបាញ់ប្រហារ»។

រូបថតនៃកន្លែងកើតហេតុដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បង្ហាញពីប៉ូលីស និងបុគ្គលិកសង្គ្រោះបន្ទាន់មួយចំនួនធំនៅខាងក្រៅក្លឹប ។

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១១ លោក Anders Behring Breivik បានបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅកណ្តាលទីក្រុង អូស្លូ និងនៅជាយក្រុងនៃកោះ Uter ហើយបានបាញ់ប្រហារទៅលើសិស្សានុសិស្ស ដោយបានសម្លាប់មនុស្សជិត ៨០ នាក់ និងរាប់រយនាក់ទៀតរងរបួស៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង