Cctime 6monthsfree desktop
Cc times  web banner kh (2)

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យបាក់ដីនៅចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យបាក់ដីនៅចិន ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយជាង ២ សប្តាហ៍បានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត ហ៊ូប៉ី និង ហ៊ូណាន ភាគកណ្តាលនៃប្រទេសចិន ដែលនាំមកនូវការខូចខាតដល់តំបន់ទាំងនោះនាពេលបច្ចុប្បន្ននេះ។

ដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់ កំណាត់ផ្លូវហាយវេមួយក្នុងទីក្រុង Zhangjiajie ខេត្ត ហ៊ូណាន បានជួបការបាក់ដីដោយកាត់ផ្តាច់ផ្លូវ តែមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកគ្រប់គ្រង និងដឹកជញ្ជូនសង្គ្រោះបន្ទាន់មូលដ្ឋាន បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីដឹកដី និងថ្មដែលស្ទះលើផ្លូវចេញ។

នៅក្នុងតំបន់ Chenxi នៃខេត្ត ហ៊ូណាន ភូមិនិងទីប្រជុំជនចំនួន ២៣ ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី ១ ខែមិថុនា ដែលក្នុងនោះភូមិ Tanjiachang ត្រូវបានរងការខូចខាតយ៉ាងខ្លាំង ដោយបានកាត់ផ្តាច់ការដឹកជញ្ជូនពីភូមិទៅកាន់កន្លែងផ្សេងទៀត។

ដើម្បីជួយអ្នកភូមិនៅ Tanjiachang ទទួលបានការផ្គត់ផ្គង់ទាន់ពេល រដ្ឋាភិបាលក្នុងតំបន់បានបញ្ជូនគ្រឿងផ្គត់ផ្គង់តាមឧទ្ធម្ភាគចក្រ និងបានសុំឱ្យអ្នកស្ម័គ្រចិត្តដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់ភូមិ។

ខេត្ត ហ៊ូប៉ី ក៏ឃើញមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះដែរ។ ដោយទីក្រុង Yichang បានឃើញភ្លៀងធ្លាក់ខ្លាំង ខណៈដែលផ្នែកខ្លះនៃទីក្រុងត្រូវ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៏ច្រើនដែលមានកំពស់រហូតដល់ ១១០ មីលីម៉ែត្រ។

ភ្លៀងធ្លាក់ខ្លាំង ក៏បានធ្វើឲ្យរថយន្តជាប់ក្នុងទឹកជំនន់ តែដោយមានការជួយពីមន្ត្រីប៉ូលិសចំនួនបីនាក់ បានសង្រ្គោះមនុស្សដែលនៅលើរថយន្ត និងជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង