
ចិន៖ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការយ៉ាងពេញទំហឹង ដើម្បីជម្លៀសអ្នកស្រុកដែលជាប់ក្នុងទឹកជំនន់ ជាពិសេសមនុស្សចាស់ និងកុមារ ចាប់តាំងពីទឹកជំនន់បានជន់លិចភូមិជាច្រើន នៅក្នុងខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃទី២១។
ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានវាយលុកតំបន់នេះក្នុងខែមិថុនា បានរុញច្រានកម្រិតទឹកនៃទន្លេ Beijiang លើសពីកម្រិតប្រកាសអាសន្នរបស់ខ្លួន ដោយធ្វើឱ្យមានការជន់លិចអគារ និងបង្ខំឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើននៅក្នុងទីក្រុង Yingde ។
ក្រុមអ្នកជួយសង្រ្គោះ បានជួយស្រុកវ័យចំណាស់ម្នាក់រស់នៅក្នុងភូមិ Datang ដែលបានរងរបួសដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានជាប់នៅក្នុងផ្ទះរបស់គាត់នៅជាន់ពីរ បន្ទាប់ពីការវាយប្រហារដោយទឹកជំនន់។
នៅពេលរសៀល បុរសដែលជាប់ក្នុងទឹកជំនន់ពីរនាក់ទៀត បានឆ្លងទឹកជម្រៅពីរម៉ែត្រ ដោយមានជំនួយពីអ្នកជួយសង្គ្រោះ ហើយត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
នៅក្នុងភូមិ Jiangnan អ្នកភូមិចំនួន ៦ នាក់ រួមទាំងកុមារ និងមនុស្សចាស់ ដែលមានការលំបាកក្នុងការចល័តត្រូវបានរកឃើញជាប់នៅក្នុងផ្ទះរបស់ពួកគេ ខណៈដែលជណ្តើរទៅជាន់ផ្ទាល់ដីត្រូវបានលិចទឹកទាំងស្រុង។ ក្រុមអ្នកជួយសង្គ្រោះ បានរុះរើបង្អួច ហើយជម្លៀសពួកគេតាមទូកៅស៊ូទៅកាន់ទីទួលមានសុវត្ថិភាព៕