Yearendyearend1140x150
Img 0571

កម្ពុជាដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយរដ្ឋមន្រ្តីមីយ៉ាន់ម៉ាក៏ចូលរួមដែរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ចាប់ផ្តើមហើយនៅថ្ងៃទី២២មិថុនានេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រដ្ឋមន្ត្រីការពារជាតិប្រទេសសមាជិកទាំងអស់ចូលរួម ក្នុងនោះរដ្ឋមន្រ្តីការពារជាតិរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Mya Tun Oo ក៏មានវត្តមានចូលរួមដែរ។

កិច្ចប្រជុំនេះដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦។ កិច្ចប្រជុំប្រមុខការពារជាតិអាស៊ានលើកនេះ នឹងជជែកពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងតំបន់ និងជាមួយដៃគូរបស់អាស៊ាន ខណៈឯកសារសំខាន់ៗមួយចំនួន នឹងត្រូវអនុម័តផងដែរ។

សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងធ្វើឡើងរយៈពេលមួយព្រឹក ហើយនៅរសៀលថ្ងៃទី២២ ខែមិថុនានេះ ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ជារូបវ័ន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនក្នុងទម្រង់ប្រព័ន្ធវីដេអូ ផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង