Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ឥណ្ឌាជំរុញកម្ពុជាហាត់«កីឡាផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ»ដើម្បីជំនួយដល់សុខភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាម៖ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះបានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៨ ក្រោមប្រធានបទ យោគៈសម្រាប់មនុស្សជាតិ នៅមុខព្រះលានជល់ដំរី ក្រុងអង្គរធំ។

ថ្លែងក្នុងទិវាយោគៈអន្តរជាតិលោកទី៨ ឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា មានប្រសាសន៍លើកឡើងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយនិងមានមោទកភាពជាខ្លាំងដែលបានចូលរួមការអបអរទិវាយោគៈអន្តរជាតិលើកទី៨នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាឱកាសនេះ។

ឯកឧត្តមបន្តថាយោគៈ គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ វាមានដើមកំណើតនៅប្រទេសឥណ្ឌា។ ពាក្យថា យោគៈ នេះមកពីសំស្ក្រឹត និងមានន័យថាចូលរួមឬរួបរួម។ វាតំណាងឱ្យការសំយោគគ្នារវាងចិត្ត និងកាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ និងវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព។

សូមជម្រាបថា ប្រតិភូអញ្ចើញចូលរួមជាអធិបតីក្នុងទិវាយោគៈអន្តរជាតិលោកទី៨ នាឱកាសនេះ មានឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម ម៉ុល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជននិងកីឡា រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ សិក្សានុសិស្សប្រមាណ៦០០រយនាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង