Swift cc time

ព្យុះកំបុតត្បូងបានវាយប្រហារខេត្តក្វាងទុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ព្យុះកំបុតត្បូងបានវាយប្រហារខេត្តក្វាងទុងប្រទេសចិន ប្រភពរូប៖ ស៊ីស៊ីធិវិ

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារទីក្រុង Foshan ក្នុងខេត្ត ក្វាងទុងភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យ។

ខ្យល់ព្យុះកំបុតត្បូងដែលមានរយៈពេលប្រហែលមួយនាទី បានបោកបក់ស្រុក Nanhai ក្នុងទីក្រុង Foshan នៅម៉ោងប្រហែល ០៧៖ ២០ នាទី ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី បាក់រលំដើមឈើ ខូចខាតផ្ទះសំបែង និងរថយន្ត ប៉ុន្តែមិនមានអ្នកស្លាប់ ត្រូវបានគេរាយការណ៍ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការជួសជុលផ្លូវ អគ្គីសនី ជួសជុលគោមបំភ្លឺផ្លូវ ធ្វើការណែនាំចរាចរណ៍ និងការងារជួសជុលផ្សេងៗទៀត។

គិតត្រឹមម៉ោង ១៨៖០០ ថ្ងៃអាទិត្យ ៧០ ភាគរយនៃថាមពលដែលខូចត្រូវបានស្តារឡើងវិញ ហើយការងារបោសសម្អាតផ្លូវ និងប្រតិបត្តិការសង្គ្រោះបន្ទាន់ត្រូវបានបញ្ចប់។

ទន្ទឹមនឹងនេះ ខ្យល់ព្យុះកំបុតត្បូងដែលមានរយៈពេល ៦ នាទី បានវាយប្រហារទីក្រុង Taiping ក្នុងទីក្រុង Guangzhou ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនី រលំដើមឈើ និងបំផ្លាញផ្ទះសម្បែងផងដែរ៕

Khcct banner

អត្ថបទទាក់ទង