Yearendyearend1140x150

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសចិនបណ្តាលឱ្យមានការបាក់ដីនិងទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសចិនបណ្តាលឱ្យមានការបាក់ដីនិងទឹកជំនន់ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យមានការរអិលបាក់ដី និងការជន់លិចតំបន់ទីក្រុង និងជនបទយ៉ាងខ្លាំង ហើយអាជ្ញាធរក្នុងតំបន់កំពុងមមាញឹករៀបចំប្រតិបត្តិការជម្លៀស និងសង្គ្រោះ។

មជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) របស់ប្រទេសចិន បានចេញសេចក្តីប្រកាសអាសន្នមួយប្រឆាំងនឹងភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី១៦ ដោយព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តបោកបក់នៅផ្នែកខ្លះនៃប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

NMC បាននិយាយថា មានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើត និងភាគខាងត្បូងប្រទេសចិន ជាមួយនឹងទឹកភ្លៀងនៅក្នុងទីក្រុងសៀរមិន និង ចាងចូវ ក្នុងខេត្តហ្វូចៀន ភាគខាងកើត និងនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេសចិន ដែលមានកម្រិតលើសពី ១០០ មីលីម៉ែត្រ។

ចាប់ពីថ្ងៃ១៨ ភ្លៀងធ្លាក់ខ្លាំងនឹងវាយលុកតំបន់ជាច្រើនភាគខាងកើត និងភាគខាងត្បូងនៃប្រទេស រួមមានខេត្ត ហ្វូចៀន ជាំងស៊ី ក្វាងទុង ក្វាងស៊ី និង អ៊ីនណាន។ អ្នកជំនាញបាននិយាយថា ជាមួយនឹងរយៈពេលដ៏យូរ ភ្លៀងធ្លាក់ញឹកញាប់នៅក្នុងតំបន់ភាគខាងត្បូងចាប់តាំងពីចុងខែឧសភា បានប្រមូលផ្តុំទឹកភ្លៀងលើសពីមធ្យម ហើយទឹកភ្លៀងក្នុងតំបន់ បានឈានដល់កម្រិតខ្ពស់បំផុតទីបីសម្រាប់រយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៩៦១ ។

ដោយមានការអំពាវនាវឱ្យត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយបន្ទាប់បន្សំ ដែលអាចកើតមាន ដូចជាទឹកជំនន់ និង ការរអិលបាក់ដី។ ជាក់ស្តែងភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានការបាក់ដីជាង ៣០កន្លែង និង បាក់ស្រុតលើផ្លូវ ១០ គីឡូម៉ែត្រ ដោយធ្វើឲ្យផ្លូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានការរំខានយ៉ាងខ្លាំងដល់ការចរាចរ។

ស្ថានីយ៍ Sanheba នៃទន្លេ Hanjiang ក្នុងតំបន់ Dabu នៃទីក្រុង Meizhou ភាគខាងត្បូងខេត្តក្វាងទុង ប្រទេសចិន បានឃើញកម្ពស់ទឹកជំនន់ ៤៥.១៣ម៉ែត្រ លើសពីសញ្ញាព្រមានទឹកជំនន់ ៣.១៣ ម៉ែត្រ។

រដ្ឋាភិបាលក្នុងតំបន់បានធ្វើសកម្មភាពការឆ្លើយតបជាបន្ទាន់ក្នុងការគ្រប់គ្រងទឹកជំនន់ និងអនុវត្តវិធានការសង្គ្រោះជាច្រើន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលនាំមកដោយទឹកជំនន់ និងផ្តល់សុវត្ថិភាពក្នុងរដូវទឹកជំនន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង