ចិន៖ យ៉ាងហោចណាស់មនុស្ស ៨ នាក់បានរងរបួស និង ៦ នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីការផ្ទុះរោងចក្រគីមីនៅក្នុងទីក្រុង ឡានចូវ ខេត្ត កានស៊ូ ភាគពាយព្យប្រទេសចិន នៅវេលាម៉ោង ៦៖៥០ នាទីល្ងាចកាលពីទី ១៦ មិថុនា។
អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយត្រូវបានបញ្ជាក់ថា ពួកគេស្ថិតនៅក្នុងស្ថានភាពល្អ។ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា ហានិភ័យនៃគ្រោះមហន្តរាយបន្ទាប់បន្សំ ត្រូវបានដកចេញ ៕