
ភ្នំពេញ៖ព្រះអានុ នរោត្តម អារុណរស្មីកាលពីពេលថ្មីៗនេះទទួលសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។ក្នុងបទសម្ភាសន៍នោះព្រះអង្គ បានវាយតម្លៃខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់ប្រទេសចិន ហើយប្រទេសកម្ពុជា ទន្ទឹងរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យជាច្រើនទៀត។
ព្រះអង្គបានគូសបញ្ជាក់ថា នៅចំពោះមុខការគំរាមកំហែងនៃការរាតត្បាតនេះប្រទេសកម្ពុជានិងចិនបានបកស្រាយនូវអត្ថន័យអ្វីដែលគេហៅថា“ មិត្តល្អក្នុងគ្រាក្រ” ។ប្រទេសកម្ពុជា ទន្ទឹងរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យកាត់បន្ថយភាពក្រីក្រ និងក្នុងក្របខណ្ឌ“ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”ក្នុងការសាងសង់ហេដ្ធារចនាសម្ព័ន្ធ និងរួមគ្នាជម្រុញការអភិវឌ្ឍន៍ពហុភាគីនិយម។
ព្រះអានុជ នរោត្តម អារុណរស្មី បានបន្តថា ចំពោះការប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលចិនបានចាត់វិធានការទាន់ពេលវេលានិងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ប្រឈមមុខនឹងស្ថានភាពរាតត្បាតនេះ ប្រជាជនចិនមានបានគាំទ្រនិងសហការខ្ពស់ជាមួយការងារប្រឆាំងនឹងការរាតត្បាតរបស់រដ្ឋាភិបាល បានធ្វើឱ្យគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បើតាមព្រះអង្គ បើសិនជាប្រជាជនចិនគ្មានការយល់ដឹងផ្ទាល់ខ្លួនទេ វានឹងគ្មានប្រសិទ្ធភាពនិងជោគជ័យក្នុង ការប្រឆាំងនឹងជំងៃរាតត្បាតនេះបានឡើយ។ព្រះអង្គមានជឿជាក់ថាគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន នឹងត្រូវបានស្វាគមន៍នៅក្នុងបណ្តាប្រទេសជាច្រើនដែលនៅតាមខ្សែបណ្តោយគោលនយោបាយនេះ។
ព្រះអង្គមានព្រះរាជបន្ទូលថា ប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមគោលនយោបាយនេះ ហើយជឿជាក់ថាប្រទេសចិននឹងបន្តជម្រុញគោលនយោបាយនេះ ហើយប្រទេសកម្ពុជានឹងទទួលបាននូវកំណើនសេដ្ឋកិច្ចនិងវិបុលភាពក្នុងក្របខ័ណ្ឌ“ ខ្សែក្រវ៉ាត់និងផ្លូវ”នេះផងដែរ ។
ព្រះអានុជ នរោត្តម អារុណរស្មី ក៏បាននិយាយផងដែរថា ឯកតោភាគីនិយម ការគាំពារនិយម កំពុងតែកើនឡើងហើយកំពុងប្រឆាំងនឹងដំណើរការនៃសាកលភាវូបនីយកម្ម។ និន្នាការទាំងនេះនឹងធ្វើឱ្យកាន់តែមិនទុកចិត្តគ្នានិងភាពតានតឹងក្នុងចំណោមប្រទេសនានា។ព្រះអង្គបន្តថា ប្រទេសទាំងអស់គួរតែបោះបង់ចោលនូវគំនិតទាំងនេះ ហើយ ប្រទេសនានាសុទ្ធតែអាចគោរពគ្នាទៅវិញទៅមកនិងសហការគ្នាប្រកបដោយប្រសិទ្ធភាព។ កម្ពុជាសង្ឃឹមថានឹងបន្តធ្វើការជាមួយចិនដើម្បីលើកកម្ពស់ពហុភាគីនិយម។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រិយ ព្រះអានុជ នរោត្តម អារុណរស្មី ជាសមាជិកសំខាន់នៃព្រះរាជវង្សានុវង្សកម្ពុជា និងជាព្រះរាជបុត្រីពៅរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។ព្រះអង្គធ្លាប់ជាប្រធានគណបក្សហ្វុនស៊ីនប៉ីក ហើយក៏ជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្នគាត់ជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាសក្សត្រផងដែរ។